បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦

បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦ - ảnh 1
បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦

          (VOV)_ការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជា​ប្រិយ​ជំនាញ​ទូ
ទាំងប្រទេសឆ្នាំ២០១៦ ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី២០ សីហា នៅទីក្រុង Da Nang
 (ភាគកណ្ដាលវៀតណាម)។ ចូលរួមការប្រឡងលើកនេះ មាន​សិល្បះករ​និងនាដករចំ
នួន៧០០នាក់ ពីក្រុមសិល្បះចំនួន១១ក្នុងទូទាំង​ប្រទេស​។ ​វណ្ណកម្មចូលរួមការប្រឡង
លើកនេះ មានខ្លឹមសារ ស្ដីអំពីស្មារតីរបស់ជំនាន់​ជីដូនជីតាក្នុងប្រវត្តិសាស្ត្រកសាង
និងការពារមាតុប្រទេស និងសមិទ្ធិផលរបស់​បក្សបដិវត្តន៍វៀតណាម និងប្រជាជន
វៀតណាម​ក្នុងបុព្វហេតុផ្លាស់​ប្តូរថ្មីប្រទេសជាតិ។សិល្បការិនី Nguyen Thi Hien ក្រុមសិល្បះចម្រៀង Bai Choi ខេត្ត Binh Dinh បានអោយដឹងថា៖

          “ ​ខ្ញុំស្រឡាញ់សិល្បះចម្រៀង Bai  Choi ណាស់។ ខ្ញុំចូលរួមការប្រឡងលើកនេះ​
ដោយមាន​គោលដៅផ្លាស់ប្តូរ និងសិក្សារៀនសូត្របទពិសោធន៍ពីបង ​ប្អូនសិល្បករនានា៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ