បេក្ខជននារីមានសម្រស់ស្អាតចំនួន ៤៥ នាក់បានឈានចូលវគ្គពាក់កណ្តាលនិងវគ្គផ្តាច់ព្រ័ត្រនិងចុងក្រោយនៃការប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa គណៈកម្ម ការរៀបការប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩ បានប្រកាសខ្លឹមសារមួយចំនួននៃវគ្គពាក់កណ្តាលនិងវគ្គផ្តាច់ព្រ័ត្រជុំចុងក្រោយ ព្រមទាំងណែនាំអំពីមកុដសម្រាប់បវរកញ្ញាថ្មីដែលមានឈ្មោះថាបេះដូងក្លាហាន ( Brave Heart) ។
បេក្ខជននារីមានសម្រស់ស្អាតចំនួន ៤៥ នាក់បានឈានចូលវគ្គពាក់កណ្តាលនិងវគ្គផ្តាច់ព្រ័ត្រនិងចុងក្រោយនៃការប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩ - ảnh 1បេក្ខជននារីមានសម្រស់ស្អាតចំនួន ៤៥ នាក់ នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩ (រូបថត៖ TTXVN)

ការប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩ នៅទូទាំងប្រទេស បានចាប់ផ្តើមពីខែមករាឆ្នាំ ២០១៩ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៩ - ទីក្រុង Nha Trang ខេត្ត Khanh Hoa។ បន្ទាប់ពីការជ្រើសរើសនិងប្រកួតជាបឋម ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញគណៈកម្មការរៀបចំកម្មវិធីបានជ្រើសរើសបេក្ខជននារីដ៏ឆ្នើមចំនួន ៤៥ នាក់ដើម្បីបន្តឈានចូលដណ្តើមការយកឈ្នះតំណែងបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៩ នៅទីក្រុង Nha Trang។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៣ ធ្នូ រីឯវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ