បេក្ខជនប្រធានាធិបតីបារាំងចូលរួមជជែកពិភាក្សាតទល់គ្នាលើទូរទស្សន៍ជាលើកចុងក្រោយ

(VOVWORLD) - បេក្ខជនទាំងពីររូបក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២នោះ គឺលោក Emmanuel Macron តាមមាគ៌ានិយមកណ្ដាល និងលោកស្រី Marine Le Pen នៃភាគីស្តាំនិយមជ្រុល បានជជែកពិភាក្សាតទល់គ្នាយ៉ាងខ្លាំងអំពីបញ្ហាភេរវ កម្ម សេដ្ឋកិច្ចនិងទ្វីបអឺរ៉ុប ជាលើកចុងក្រោយលើទូរទស្សន៍នាថ្ងៃទី៣ ឧសភា មុន នឹងចូលក្នុងជុំទី២នាចុងសប្ដាហ៍នេះ។

បេក្ខជនប្រធានាធិបតីបារាំងចូលរួមជជែកពិភាក្សាតទល់គ្នាលើទូរទស្សន៍ជាលើកចុងក្រោយ - ảnh 1បេក្ខជនទាំងពីររូបក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង លោកស្រី Marine Le Pen និង

លោក Emmanuel Macron (រូបថត៖AFP) 

(VOVworld) - បេក្ខជនទាំងពីររូបក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២នោះ គឺលោក Emmanuel Macron តាមមាគ៌ានិយមកណ្ដាល និងលោកស្រី Marine Le Pen នៃភាគីស្តាំនិយមជ្រុល បានជជែកពិភាក្សាតទល់គ្នាយ៉ាងខ្លាំងអំពីបញ្ហាភេរវ កម្ម សេដ្ឋកិច្ចនិងទ្វីបអឺរ៉ុប ជាលើកចុងក្រោយលើទូរទស្សន៍នាថ្ងៃទី៣ ឧសភា មុន នឹងចូលក្នុងជុំទី២នាចុងសប្ដាហ៍នេះ។លោកស្រី Le Pen បានចោទប្រកាន់លោក Macron ថា មានឥរិយាបទអត់ឱនជាមួយសាសនាអ៊ីស្លាម ក៏ដូចជាប្រឆាំងជំទាស់ វិធានការប្រឆាំងលទ្ធិជ្រុលនិយមក្រោយពីកើតមានឡើងករណីវាយប្រហារជា ច្រើននៅបារាំងនាពេលកន្លងទៅ។ប៉ុន្តែ លោក Macron អះអាងថា លោកនឹងមិន សម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម ព្រមទាំងចាត់ទុកថា អ្វីៗដែល លោកស្រី Le Pen ដាក់ចេញនឹងនាំទៅដល់សង្គ្រាមស៊ីវិលមួយ។ស្ដីអំពីបញ្ហា សហភាពអឺរ៉ុប (EU) លោកស្រី Le Pen ចាត់ទុកថា ប្រសិនបើលោក Macron ជាប់ឆ្នោតជាប្រធានាធិបតីនោះ គឺបារាំងនឹងត្រូវបានគាបសង្កត់ដោយអាល្លឺម៉ង់ ជាប្រទេសជិតខាងយ៉ាងខ្លាំងអំពីសេដ្ឋកិច្ច។

នាបច្ចុប្បន្ន លទ្ធផលនៃការស្ទង់មតិសរឲ្យឃើញថា លោក Macron កំពុងនាំមុខ លោកស្រី Le Pen ដោយអត្រា៥៩%-៥១% មុននឹងជុំទី២ការបោះឆ្នោតនាថ្ងៃទី៧ឧសភា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ