បើកជំរុំវិស្សមកាលយុវជនវៀតណាមនៅអឺរ៉ុបឆ្នាំ២០១៨

(VOVWORLD) - ពិធីបើកនៃជំរុំវិស្សមកាលយុវជននិស្សិតវៀតណាមនៅអឺរ៉ុបឆ្នាំ២០១៨ បាន ប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ ខែសីហានៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី។ អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់លោក Nguyen Anh Tuan លេខា អចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តំណាងស្ថាន ទូតវៀតណាមប្រចាំប្រទេសអឺរ៉ុបមួយចំនួន និងយុវជន និស្សិតវៀតណាមប្រមាណ ១៥០នាក់ ដែលកំពុងសិក្សារៀនសូត្រនិងធ្វើការនៅប្រទេសអឺរ៉ុបចំនួន១៩។
បើកជំរុំវិស្សមកាលយុវជនវៀតណាមនៅអឺរ៉ុបឆ្នាំ២០១៨ - ảnh 1បណ្ដាយុវជនចូលរួមលេងល្បែងប្រជាប្រិយវៀតណាមក្នុងក្របខ័ណ្ឌជំរុំ (រូបថត៖ VOV) 

ជំរុំវិស្សមកាលជាឱកាសដើម្បីយុវជន និស្សិតវៀតណាមនៅអឺរ៉ុបជួបប្រា ស្រ័យនិងបង្កើនការតភ្ជាប់គ្នា ព្រមទាំងបំពេញបន្ថែមចំណេះដឹងនិងជំនាញចាំបាច់ក្នុង ជីវភាពរស់នៅផងដែរ។ ថ្លែងមតិនៅពិធីបើក លេខាអចិន្ត្រៃយ៍គណៈកម្មាធិការ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan បានវាយតំលៃថា៖

        “យើងខ្ញុំឃើញថា សកម្មភាពរបស់សមាគមន៍យុវជន និស្សិតវៀតណាមនៅ អឺរ៉ុប បានរួមវិភាគទានដ៏សំខាន់ទៅក្នុងលទ្ធផលរួមនៃចលនានិស្សិត កិច្ចការសម្ព័ន្ធ យុវជន និងចលនាយុវជននៃប្រទេសជាតិទាំងមូល ហើយពិសេសគឺរួមវិភាគទាន ទៅក្នុងកិច្ចការបរទេស កិច្ចការស្ដីពីជន វៀតណាមនៅឯបរទេសរបស់បក្សនិងរដ្ឋ វៀតណាមផងដែរ”។

        ក្នុងក្របខ័ណ្ឌជំរុំវិស្សមកាលបានប្រព្រឹត្តទៅសកម្មភាពដ៏សម្បូរបែបដូជា៖ ការលេងល្បែងប្រជាប្រិយវៀតណាម ការប្រឡងធ្វើម្ហូបអាហារជាប្រពៃណីរបស់ វៀតណាម និងការស្វែងយល់ប្រវត្តិសាស្ត្រស្ដីពីទឹកដី មនុស្សវៀតណាម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ