បើកថ្នាក់រៀនភាសាវៀតណាមដើមដំបូងនៅម៉ាឡេស៊ី

បើកថ្នាក់រៀនភាសាវៀតណាមដើមដំបូងនៅម៉ាឡេស៊ី - ảnh 1
បើកថ្នាក់រៀនភាសាវៀតណាមដើមដំបូងនៅម៉ាឡេស៊ី

(VOV)_នាថ្ងៃទី១៦តុលា ក្លិបនារីវៀតណាមនៅម៉ាឡេស៊ី បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី បើកថ្នាក់រៀនភាសាវៀតណាម ​ដើមដំបូងសំរាប់ កូនចៅជនវៀតណាមនៅទីនេះ។ មានកូនសិស្សចំនួន៣០​នាក់បានចូលរៀន 
ហើយបានបែងចែកជា២ថ្នាក់។ ក្នុងនោះ មាន៨០%ជាកូនចៅ​របស់នារីវៀតណាម
មានប្តីជាជនបរទេសហើយមួយទៀតគឺកូនចៅរបស់កម្មាភិ​បាល បុគ្គលិក និងក្រុមហ៊ុនវៀតណាម ដែលកំពុងធ្វើការនិងរស់នៅនៅទីនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ាឡេស៊ី លោក Pham Cao Phong បានសង្កត់ធ្ងន់ថា៖ ការ
បង្រៀនភាសាវៀតណាមនេះមិនគ្រាន់តែជាការ​បង្រៀនភាសាវៀតណាមប៉ុណ្ណោះទេ 
ថែមទាំងជាការផ្សព្វផ្សាយអំពីវប្បធម៌​វៀតណាម​ ដើម្បីកុមារទាំងនេះនឹងក្លាយទៅ
ជាស្ពានតភ្ជាប់ទំនាក់​ទំនងវៀតណាមជាមួយម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ