បើកទូលាយ និងកសាងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងជាមួយអង្គការ JICA

(VOVWORLD) -នាថ្ងៃទី១៤ មិថុនា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam រួមទាំងមន្ទីរ ស្ថាប័នទាក់ទិន បានជួបធ្វើការជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
បើកទូលាយ និងកសាងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងជាមួយអង្គការ JICA - ảnh 1 បើកទូលាយ និងកសាងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងជាមួយអង្គការ JICA

នាថ្ងៃទី១៤ មិថុនា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam រួមទាំងមន្ទីរ ស្ថាប័នទាក់ទិន បានជួបធ្វើការជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ដីពីការទទួលអ្នកស្ម័គចិត្តនៃកម្មវិធីអ្នកស្មគ្រចិត្ត JICA វៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចនៅ Can Tho ក្នុងឆ្នាំ ២០១៧។ លោកស្រី Minagawa Mamikoទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីអ្នកស្មគ្រចិត្តសហប្រតិបត្តិការនៅក្រៅប្រទេសជប៉ុន (JOCV) នៃ JICA បានឱ្យដឹងថា៖ចាប់តាំងពីពេលបើកការិយាល័យតំណាងជាផ្លូវការនៅវៀតណាមនាឆ្នាំ ១៩៩៥ មក មានអ្នកស្មគ្រចិត្តជប៉ុនជាង ៤២០ នាក់ ដែលត្រូវបាន JICAចាត់បញ្ជូនទៅខេត្ត ទីក្រុងជាច្រើនក្នុងប្រទេសដើម្បីជួយឧបត្ថម្ភលើវិស័យសុខាភិបាល អប់រំ កសិកម្មនិងឧស្សាហកម្មជាដើម។ នាបច្ចុប្បន្ន ទីក្រុង Can Tho បានទទួលអ្នកស្មគ្រចិត្តជាង ៣០ នាក់ ពោលគឺខ្ពស់បំផុតនៅតំបន់វាលសណ្ដទន្លេ Cuu Long។ នាឆ្នាំ ២០១៧ JICAនឹងបន្តចាត់បញ្ជូនអ្នកស្មគ្រចិត្តថែមទៀតមកជួយឧបត្ថម្ភ Can Tho លើវិស័យកីឡានិងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ