បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

(VOVWORLD) - ទាំងនេះគឺជាខ្សែភាពយន្តដែលផលិតដោយសិល្បករវៀតណាមក្នុងគ្រានៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងក្នុងអំឡុងពេលដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។
បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu - ảnh 1រូបភាពពីខ្សែភាពយន្ត "Dien Bien Phu"។ រូបថត៖ DSF

កាលពីយប់ថ្ងៃទី៣ ឧសភា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរៀបចំពិធីបើក “ទិវាភាពយន្តឯកសារ” រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu”។

ទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បានចាក់បញ្ចាំងភាពយន្តចំនួន ៦ ខ្សែ រួមមាន "Dien Bien Phu", "ការចងចាំ Dien Bien", "រឿងរបស់យុទ្ធជនចាស់ជរា", "រួមដំណើរជាមួយប្រវត្តិសាស្ត្រ", "ចែករំលែកជាមួយ Dien Bien Phu ", "Dien Bien Phu ក្តីសង្ឃឹម"។ ទាំងនេះគឺជាខ្សែភាពយន្តដែលផលិតដោយសិល្បករវៀតណាមក្នុងគ្រានៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងក្នុងអំឡុងពេលដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។ ខ្សែភាពយន្តទាំងនេះនឹងត្រូវបានចាក់បញ្ចាំងជូនសាធារណជនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ