បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាមិត្តភាព៨០

បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាមិត្តភាព៨០ - ảnh 1
និស្សិតវៀតណាមនិងកម្ពុជាច្រៀងរាំស្វាគមន៍ទិវាបើកបវេសនកាល (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី១៨ តុលា សាលាមិត្តភាព៨០ ស្ថិតនៅទីរួមខេត្ត
Son Tay នៅជាយរដ្ឋធានីហាណូយរបស់វៀតណាម បានរៀបចំដ៏មហោឡារឹកនូវ
ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ សំរាប់និស្សិតកម្ពុជានិងឡាវ។
អញ្ជើញចូលរួមពិធីនេះមានលោក ប្រាក់​ ងួនហុងជាឯកអគ្គរាជទូតព្រះរាជាណា
ចក្រកម្ពុជាប្រចាំនៅវៀតណាម លោក Thongsavanh Phomvihan ឯកអគ្គរដ្ឋទូត
ស.ប.បឡាវ តំណាងក្រសួងអំប់រំនិងបណ្ដុះបណ្ដាលវៀត ណាម រួមជាមួយកម្មា
ភិបាល គ្រូបង្រៀននិងនិស្សិតទាំងអស់នៃសាលានេះ។ថ្លែងបទសន្ទរកថាប្រារព្ធ
នាយិការសាលាមិត្តភាព៨០ លោកស្រី Vu Thi Anh បានអះអាងថា​ សាលានឹងបង្ក
គ្រប់លក្ខណៈងាយស្រួលអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្ដូរកម្ម វិធីបង្រៀនដើម្បី
និស្សិតគ្រប់រូបអាចបន្តចូលរៀននៅមហាវិទ្យាល័យនៅឆ្នាំក្រោយ៖
“សាលាជានិច្ចកាលផ្ដល់អាទិភាពសំរាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ រួម
មានបន្ទប់រៀននិងអន្តេវាសិកដ្ឋាន។បន្ទប់រៀនទាំងអស់សុទ្ធតែមានឧបករណ៍សោត
ទស្សន៍ សំរាប់ការសិក្សា។នាបច្ចុប្បន្ន សាលាមានអគារអន្តេវាសិកដ្ឋានចំនួន២ដែល
មានបន្ទប់ជាង ៣០០។នៅអគារអន្តេវាសិកដ្ឋានមានបណ្ណាល័យ អ៊ីនធឺណែត
ទីលានលេងកីឡាជាដើម។សាលាមិត្តភាព៨០ បានកំណត់គោលដៅនោះគឺ
បណ្ដុះបណ្ដាលភាសា វៀតណាមសំរាប់និស្សិតកម្ពុជានិងឡាវ ជួយឲ្យប្អូនៗមាន
ការយល់ដឹងជាសារវ័ន្ត អំពីវប្បធម៌និងច្បាប់របស់វៀតណាម ព្រមទាំងអប់រំប្អូនៗ
អំពីប្រពៃណីទំនាក់ទំនង សាមក្គីភាពមិត្តភាពពិសេសរវាងប្រទេសទាំងបី”។
បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាមិត្តភាព៨០ - ảnh 2
នាយិការសាលាមិត្តភាព៨០ លោកស្រី Vu Thi Anh

តំណាងឲ្យនិស្សិតដែលកំពុងសិក្សារៀនសូត្រនៅសាលា ប្អូន អ៊ុក ពុទ្ធី ជា
និស្សិត កម្ពុជាបានឲ្យដឹងថា៖
“ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដោយសារតែបានចូលរួមពិធីបើកបវេសន
កាល ឆ្នាំសិក្សាថ្មីសំរាប់និស្សិតកម្ពុជានិងឡាវ។នៅទីនេះ ឃើញមិត្តភក្តិស្លៀកពាក់
សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសរៀងៗខ្លួន ខ្ញុំចូលចិត្តយ៉ាងខ្លាំង។ខ្ញុំសូម
សន្យាថា នឹងខំប្រឹងប្រែងរៀនភាសាវៀតណាមឲ្យបានល្អដើម្បីមានចំណេះដឹង
គ្រប់គ្រាន់ ចូលក្នុងមហាវិទ្យាល័យនាឆ្នាំក្រោយ”។
ចាប់តាំងពីឆ្នាំ១៩៨០មក សាលាមិត្តភាព៨០ បណ្ដុះបណ្ដាលនិស្សិតកម្ពុជា
និងឡាវបានប្រមាណមួយហ្មឺននាក់ដែលមករៀនភាសាវៀតណាម បង្កើតគ្រឹះ
ស្ថានដ៏ រឹងមាំដើម្បីគេបន្តរៀនឡើងថ្នាក់ខ្ពស់ៗនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ