បើកផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ឆ្នាំ២០១៨

(VOVWORLD) -ផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ២០១៨ បានបើកនាយប់ថ្ងៃទី១៩ខែមេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho ។ នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌពិធីបុណ្យ វិហារស្តេច Hung ឆ្នាំ២០១៨។ 
បើកផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ឆ្នាំ២០១៨ - ảnh 1ផ្សារណាត់តាំងពិព័រណ៍ស្តេច Hung ២០១៨ បានបើកនាយប់ថ្ងៃទី១៩ខែមេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho  

ផ្សារណាត់ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ សហគ្រាសជាង ២០០ដោយស្តង់ទំនិញតាំងបង្ហាញចំនួន៣៥០ សំដៅឧទ្ទេសនាម នូវសក្កានុភាព ប្រៀបខ្លាំង ឱកាសវិនិយោគ និងផ្សព្វផ្សាយមុខទំនិញគ្រឿងយន្ត ឧបករណ៍ប្រើប្រាស់ និងវិចិត្រសិល្បៈជាដើម។ នេះជាឱកាសសម្រាប់សហគ្រាស សហគ្រិនផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកដៃគូ បើកទូលាយទីផ្សារប្រើប្រាស់ផលិតផលនិងបម្រើភ្ញៀវទេសចរគ្រប់ទិសទីធ្វើធម្មយាត្រាមកចូលរួមពិធីបុណ្យរំលឹកខួប បិតាជាតិស្តេច Hung ឆ្នាំ ២០១៨។ លោក Nguyen Manh Hung នាយកមន្ទីឧស្សហ ពាណិជ្ជកម្មខេត្ត Phu Tho និងជាប្រធានគណៈចាត់តាំងផ្សារណាត់បានឲ្យដឹងថា៖

        “តាមរយៈផ្សារណាត់នេះ ខេត្តក៏មានបំណង អញ្ជើញសហគ្រាសនានាលើទូ ទាំងប្រទេសមកចូលរួមនិងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាពិសេស នាំផលិត ផលពិសេសរបស់ខេត្តទៅឧទ្ទេសនាម ផ្សព្វផ្សាយនិងជួបប្រាស្រ័យជាមួយខេត្តដទៃ ដែលចូលរួមផ្សារណាត់លើកនេះ។ តាមការវាយតម្លៃរបស់យើងខ្ញុំគឺឆ្នាំនេះ គុណ ភាពទំនិញគឺល្អណាស់ហើយការងារត្រៀមរៀបចំក៏បានម៉ត់ចត់។ យើងខ្ញុំជឿជាក់ថា ផ្សារណាត់ឆ្នាំនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ