បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី


បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី - ảnh 1
បើកផ្សារណាត់ពិព័ណ៌ទំនិញវៀតណាមគុណភាពខ្ពស់នៅសហព័ន្ធរុស្ស៊ី

        Vovworld-ផ្សារណាត់-លក់ទំនិញ ទំនិញវៀតណាមគុណភាពខ្ពស់ម៉ូស្គូឆ្នាំ​
២០១៥បានបើកនាថ្ងៃទី១២វិច្ឆិកានៅមណ្ឌលសម្ព័ន្ធពហុសមត្ថកិច្ចហាណូយ-
ម៉ូស្គូ (Incentra) នៅរដ្ឋធានីនៃសហព័ន្ធរុស្ស៊ី។ នេះជាសកម្មភាពពន្លឿនពាណិជ្ជកម្ម​
មាន​អត្ថន័យសំខាន់ស្ថិតក្នុងខ្សែសកម្មភាពបង្កើតឱកាសជាក់ស្ដែងសំរាប់អង្គភាព
​អាជីវកម្មវៀតណាមផ្សព្វផ្សាយផលិតផលនិងពាណិជ្ជសញ្ញាទាក់ទងទីផ្សារ​កសាង
និងអភិវឌ្ឍន៍បណ្ដាញចែកចាយនៅទីផ្សារសហព័ន្ធរុស្ស៊ី។​ អង្គភាព​អាជីវកម្ម​វៀត
ណាមចំនួនប្រមាណ១៧០ដោយមានមុខទំនិញគុណភាពខ្ពស់ជាង១ម៉ឺន​បានចូល
រួមផ្សារណាត់លើកនេះ។

        ក្នុងក្របខ័ណ្ឌផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ គណៈចាត់តាំង បាន
រៀបចំសិក្ខាសាលាឯកទេសដូចជាសិក្ខាសាលាពន្លឿនពាណិជ្ជកម្មវិនិយោគ
ទេសចរណ៍និងតភ្ជាប់អង្គភាពអាជីវកម្មទីក្រុងហាណូយ-សហព័ន្ធរុស្ស៊ី២០១៥
សិក្ខាសាលាតភ្ជាប់អង្គភាពអាជីវកម្មផ្នែកតម្បាញកាត់ដេរស្បែកជើង កសិផល-
ស្បៀងអាហារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ