បើកពិធីបុណ្យ "ក្លិនអំបុកក្រអូបនៃសរទរដូវមាស" នៅ Bac Ha

(VOVWORLD) - មកដល់ពិធីបុណ្យនេះ ភ្ញៀវទេសចរណ៍អាចឆ្លងពិសោធន៍ និងចូលរួមក្នុងការសម្តែងរបរសិប្បកម្មប្រពៃណីធ្វើអំបុក។ លើសពីនេះ ក្នុងក្របខណ្ឌនៃពិធីបុណ្យ ក៏មានការប្រកួតកីឡា ដើម្បីអបអរសាទរខួបលើកទី ៧២ ទិវារំដោះ Bac Ha (២០ កញ្ញា ១៩៥០ - ២០ កញ្ញា ២០២២) ដោយមានខ្លឹមសារនានាដូចជា៖ "រត់ម៉ារ៉ាតុងឆ្លងភ្នំ"; ការសាកល្បងប្រកួតកីឡាចម្រុះ Triathalon (គួបផ្សំការរត់ ជិះកង់ ជិះទូក kayak); ការប្រឡងរបាំប្រជាប្រិយ និងការសម្តែងសំលៀកបំពាក់ប្រពៃណី។ ល។
បើកពិធីបុណ្យ ភ្ញៀវទេសចរមកពិធីបុណ្យអំបុក Bac Ha ដើម្បីទស្សនាដោយផ្ទាល់ភ្នែកហើយឆ្លងពិសោធន៍របៀបធ្វើអំបុករបស់ជនជាតិ Tay នៅទីនេះ។ (រូបថត៖ vanhoavaphattrien.vn)

នាយប់ថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការប្រជាជនស្រុក Bac Ha ខេត្ត Lao Cai បានបើកពិធីបុណ្យសរទរដូវ Bac Ha ឆ្នាំ ២០២២ ក្រោមប្រធានបទ “ក្លិនអំបុកក្រអូបនៃសរទរដូវមាស” ដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាគួរឲ្យទាក់ទាញ។ នេះជាផលិតផលទេសចរណ៍ដ៏ប្លែកៗនៃតំបន់ខ្ពង់រាបស Bac Ha ក្នុងគោលបំណងផ្សព្វផ្សាយរូបភាពវប្បធម៌ និងទេសចរណ៍ Bac Ha និយាយដោយឡែក ខេត្ត Lao Cai និយាយរួម ដល់ភ្ញៀវទេសចរនិងមហាជនយ៉ាងច្រើនកុះករ ទន្ទឹមនឹងនោះដើម្បីស្តារឡើងវិញ និងជំរុញតម្រូវការទេសចរណ៍ក្រោយ ជំងឺកូវីដ-១៩ផងដែរ។

មកដល់ពិធីបុណ្យនេះ ភ្ញៀវទេសចរណ៍អាចឆ្លងពិសោធន៍ និងចូលរួមក្នុងការសម្តែងរបរសិប្បកម្មប្រពៃណីធ្វើអំបុក។ លើសពីនេះ ក្នុងក្របខណ្ឌនៃពិធីបុណ្យ ក៏មានការប្រកួតកីឡា ដើម្បីអបអរសាទរខួបលើកទី ៧២ ទិវារំដោះ Bac Ha (២០ កញ្ញា ១៩៥០ - ២០ កញ្ញា ២០២២) ដោយមានខ្លឹមសារនានាដូចជា៖ "រត់ម៉ារ៉ាតុងឆ្លងភ្នំ"; ការសាកល្បងប្រកួតកីឡាចម្រុះ Triathalon (គួបផ្សំការរត់ ជិះកង់ ជិះទូក kayak); ការប្រឡងរបាំប្រជាប្រិយ និងការសម្តែងសំលៀកបំពាក់ប្រពៃណី។ ល។

តាមរយៈពិធីបុណ្យសរទរដូវឆ្នាំ ២០២២ ស្រុក Bac Ha ត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវទេសចរណ៍ចំនួន ៣ម៉ឺននាក់ តាមនោះបង្កើតមូលដ្ឋានសម្រាប់ បន្តរៀបចំ “ពិធីបុណ្យសិសិររដូវ” នៅខែធ្នូខាងមុខ។ Bac Ha ដាក់ចេញគោលដៅដល់ដំណាច់ឆ្នាំ២០២២ នឹងទទួលភ្ញៀវទេសចរប្រមាណ ៣៥ម៉ឺនដល់៤០ម៉ឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ