បើកពិធីបុណ្យកេរ្កិ៍ដំណែលថ្នាក់ជាតិ Thanh​ Ban Phu ឆ្នាំ​២០២៤

(VOVWORLD) - ពិធីបុណ្យ Thanh Ban Phu គឺជាសកម្មភាពខាងជំនឿគួបផ្សំនឹងពិធីវប្បធម៌ប្រជាប្រិយ ដែលត្រូវបានថែរក្សាជាយូរណាស់មកហើយ សំដៅថែរក្សា និងពង្រីកព្រលឹងវប្បធម៌របស់បណ្ដាជនជាតិនៅភូមិសាស្ត្រស្រុក Dien Bien។
បើកពិធីបុណ្យកេរ្កិ៍ដំណែលថ្នាក់ជាតិ Thanh​ Ban Phu ឆ្នាំ​២០២៤ - ảnh 1ពិធីរំលឹកខួប ២៧០ ឆ្នាំ នៃជ័យជំនះរបស់កងទ័ព Hoang Cong Chat

នាព្រឹកថ្ងៃទី ២ មេសា គណៈកម្មាធិការស្រុក Dien Bienបានបើកពិធីបុណ្យកេរ្កិ៍ដំណែលថ្នាក់ជាតិ Thanh Ban Phu ឆ្នាំ២០២៤ នៅមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិ Thanh Ban Phu ឃុំ Noong Het។ ព្រឹត្តិការណ៍ឆ្នាំនេះបានគូសសញ្ញាពិធីរំលឹកខួប ២៧០ ឆ្នាំ នៃជ័យជំនះរបស់កងទ័ព Hoang Cong Chat រំដោះ Muong Thanh (១៧៥៤-២០២៤) ហើយក៏ជាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu (១៩៥៤ - ២០២៤)។ លោក Bui Hai Binh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Dien Bien បានឲ្យដឹងថា៖

“ពិធីបុណ្យ Thanh Ban Phu គឺជាសកម្មភាពខាងជំនឿគួបផ្សំនឹងពិធីវប្បធម៌ប្រជាប្រិយ ដែលត្រូវបានថែរក្សាជាយូរណាស់មកហើយ សំដៅថែរក្សា និងពង្រីកព្រលឹងវប្បធម៌របស់បណ្ដាជនជាតិនៅភូមិសាស្ត្រស្រុក Dien Bien។ នេះជាឱកាសសម្រាប់ប្រជាជនគ្រប់ជនជាតិក្នុង និងក្រៅស្រុកបានផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយក៏ជាឱកាសសម្រាប់ស្រុកផ្សព្វផ្សាយ និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ និងសិល្បៈប្រជាប្រិយ ព្រមទាំងសក្តានុពលទាក់ទាញការអភិវឌ្ឍន៍ទេសចរណ៍របស់ស្រុក ក៏ដូចជាខេត្ត Dien Bien ផងដែរ”។

នាព្រឹកមិញផងដែរ នៅទីក្រុង Dien Bien Phu បានបើកការតាំងពិព័រណ៌គំនូរឃោសនាជាតិ រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ការតាំងពិព័រណ៍នេះប្រព្រឹត្តិទៅរហូតដល់ចុងខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ