បើកពិធីបុណ្យរដូវក្តៅ Da Nang ឆ្នាំ ២០២៣

(VOVWORLD) - ពិធីបុណ្យរដូវក្តៅ Da Nang - ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍វប្បធម៌ - ទេសចរណ៍ដ៏វិសេសវិសាល ដែលរួមចំណែកក្នុងការកំណត់រូបភាពទីក្រុង Da Nang ជាគោលដៅទេសចរណ៍ឈានមុខគេរបស់អាស៊ី។

កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានប្រមូលផ្ដុំនៅឧទ្យានសមុទ្រខាងកើត ទីក្រុង Da Nang ក្នុងរាត្រីបើកពិធីបុណ្យរដូវក្ដៅ Da Nang ឆ្នាំ២០២៣ ដើម្បីរីករាយនឹងបរិយាកាសដ៏គគ្រឹកគគ្រេងជាមួយនឹងការសម្តែងតន្ត្រីដោយតារាចម្រៀងល្បីៗ។ លោកស្រី Le Thi Na ភ្ញៀវទេសចរមកពីខេត្ត Nghe An បានឲ្យដឹងថា៖ “យើងខ្ញុំបានជ្រើសរើសទីក្រុង Da Nang សម្រាប់ដំណើរវិស្សមកាលរដូវក្តៅ។ យើងខ្ញុំស្នាក់នៅទីនេះ ៣ ថ្ងៃ ២ យប់។ យើងខ្ញុំបានទៅកាន់ Ba Na ហើយបានទទួលបទពិសោធន៍នៅឆ្នេរសមុទ្រ Da Nang ម្ដងហើយ។ ពិតជាមានអារម្មណ៍ពេញចិត្តណាស់ ចំពោះទេសភាពដ៏ស្រស់បំព្រងនៃទីក្រុង Da Nang”។

បើកពិធីបុណ្យរដូវក្តៅ Da Nang ឆ្នាំ ២០២៣ - ảnh 1ភ្ញៀវទេសចរបរទេសទទួលទានម្ហូបអាហារវៀតណាមនៅក្នុងក្របខ័ណ្ឌពិធីបុណ្យរដូវក្ដៅ Da Nang ២០២៣។ (រូបថត៖ VOV)

ក្នុងរយៈពេល ៥ ថ្ងៃនៃពិធីបុណ្យរដូវក្តៅ Da Nang ឆ្នាំ ២០២៣ (ចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ១ ខែសីហា) មានសកម្មភាពទេសចរណ៍ វប្បធម៌ និងកីឡាដ៏វិសេសវិសាលនិងទាក់ទាញចំនួន ១១។ ចំណុចលេចធ្លោគឺពិធីបុណ្យម្ហូបអាហារវៀតណាម-អន្តរជាតិដោយមានមុខម្ហូបពិសេសជាង ១០០ មុខ របស់វៀតណាម និងប្រទេសផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ក៏មានការប្រកួតកីឡាឆ័ត្រយោង "ហោះហើរនៅលើ Tien Sa" នៅឧបទ្វីប Son Tra ដោយមានក្រុមចំនួន ១០០ មកពីក្លឹបឆ័ត្រយោងអាជីពមកសម្ដែង និងជួយភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុង Da Nang ពីលើ។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏មានការសម្ដែងខ្លែងសិល្បៈផងដែរ និងកម្មវីធីសម្ដែងសិល្បៈ “ទិដ្ឋភាពវៀតណាម” ជាដើម។

ពិធីបុណ្យរដូវក្តៅ Da Nang - ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍វប្បធម៌ - ទេសចរណ៍ដ៏វិសេសវិសាល ដែលរួមចំណែកក្នុងការកំណត់រូបភាពទីក្រុង Da Nang ជាគោលដៅទេសចរណ៍ឈានមុខគេរបស់អាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ