បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣

(VOVWORLD) - ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បាន បញ្ជាក់ថា៖ ជាមួយនឹងបេតិកភណ្ឌអរូបីចំនួន ១៥ ដែលបានទទួលស្គាល់ដោយអង្គការ យូណេស្កូវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរទៅដោយធនធានវប្បធម៌សហគមន៍ដ៏វិសេសវិសាលនៅលើពិភពលោក។

បើកពិធីបុណ្យវិហារស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣ - ảnh 1ឈុតសិល្បៈជាច្រើនត្រូវបានសម្តែងនៅក្នុងពិធីបើក។ រូបថត៖ VOV
កាលពីយប់ថ្ងៃទី២១ មេសា នៅទីលាន Hung Vuong ទីក្រុង Viet Tri ខេត្ត Phu Tho សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបើកពិធីបុណ្យវិហារ ស្ដេច Hung - សប្តាហ៍វប្បធម៌ - ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ ២០២៣; មហោស្រព បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូទូទាំងប្រទេស និងរំលឹកខួបលើកទី ២០ នៃការអនុវត្តអនុសញ្ញាអង្គការយូណេស្កូឆ្នាំ ២០០៣។
ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បាន បញ្ជាក់ថា៖ ជាមួយនឹងបេតិកភណ្ឌអរូបីចំនួន ១៥ ដែលបានទទួលស្គាល់ដោយអង្គការ យូណេស្កូវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្បូរទៅដោយធនធានវប្បធម៌សហគមន៍ដ៏វិសេសវិសាលនៅលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានកសាង និងអនុវត្តន៍ កម្មវិធីមេគោលដៅជាតិស្តីពីការស្ដារឡើងវិញ ការអភិវឌ្ឍវប្បធម៌ និងកសាងមនុស្ស វៀតណាម; បន្តវិនិយោគធនធានរបស់រដ្ឋ ទាក់ទាញធនធានសង្គម ដើម្បីអភិរក្ស ជួស ជុលកែលម្អនិងពង្រីកតម្លៃវប្បធម៌ទាំងរូបី និងអរូបី៖
“ខ្ញុំវាយតម្លៃខ្ពស់ ហើយកោតសរសើរខេត្ត Phu Tho ក្នុងការអភិរក្ស និងពង្រីក តម្លៃវប្បធម៌គំរូ; ជាពិសេស បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ និងអង្គការយូណេស្កូ មានគំនិតផ្តួចផ្តើមតភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបីក្នុង ឱកាសពិធីបុណ្យវិហារស្ដេច Hung និងសប្តាហ៍វប្បធម៌-ទេសចរណ៍តំបន់ដីដូនតាជាតិ ឆ្នាំនេះ។ ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនខេត្ត Phu Tho ធានាលក្ខខណ្ឌល្អបំផុតសម្រាប់សិល្បករ និងសិប្បករប្រជាប្រិយ មានលំហ ច្នៃប្រឌិតនិងសម្តែង; ភ្ញៀវទេសចរមានពេលវេលាដើម្បីទទួលបទពិសោធន៍ និងស្វែង យល់ពីតម្លៃវប្បធម៌ជាតិ ហើយទន្ទឹមនឹងនោះ ដើម្បីនាំរូបភាពវៀតណាមកាន់តែជិត ស្និទ្ធជាមួយមិត្តអន្តរជាតិផងដែរ។ ខ្ញុំសូមគោរពថ្លែងអំណរគុណហើយសង្ឃឹមថា យូណេស្កូ អង្គការអន្តរជាតិ និងដៃគូនានាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្ស ការទទួលស្គាល់ និងការលើកតម្កើងតម្លៃវប្បធម៌រូបី និងអរូបី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ