បើកពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត-ខាងលិចឆ្នាំ ២០២២

(VOVWORLD) - ពិព័រណ៍នេះមានស្តង់ទំនិញជិត ៤២០ របស់សហគ្រាសចំនួន ២៣៥ អង្គភាពមកពីខេត្តក្រុងចំនួន ២៧ នៅទូទាំងប្រទេស ក្នុងនោះមានអង្គការអន្តរជាតិចំនួន ៨ មកពីបណ្ដាប្រទេសដូចជា៖ ចិន ឥណ្ឌូនេស៊ី ថៃ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា និងឡាវ។
បើកពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត-ខាងលិចឆ្នាំ ២០២២ - ảnh 1បើកពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចឆ្នាំ ២០២២

នាយប់ថ្ងៃទី៣ ខែសីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ទីក្រុង Da Nang បានប្រព្រឹត្តិទៅពិធីបើកពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចឆ្នាំ ២០២២ (ពិព័រណ EWEC Da Nang ២០២២) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២) ។

ពិព័រណ៍នេះមានស្តង់ទំនិញជិត ៤២០ របស់សហគ្រាសចំនួន ២៣៥ អង្គភាពមកពីខេត្តក្រុងចំនួន ២៧ នៅទូទាំងប្រទេស ក្នុងនោះមានអង្គការអន្តរជាតិចំនួន ៨ មកពីបណ្ដាប្រទេសដូចជា៖ ចិន ឥណ្ឌូនេស៊ី ថៃ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា និងឡាវ។ អញ្ជើញថ្លែងមតិបើកពិព័រណ៍ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ ពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចគឺ ប្រព្រឹត្តិទៅជាប្រចាំឆ្នាំចាប់ពីឆ្នាំ ២០០៧ មក ដើម្បីជួយសម្រួលដល់តំបន់នានានៅតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចណែនាំសមិទ្ធិផលរបស់ខ្លួន ព្រមទាំងជាឱកាសសម្រាប់បណ្ដាប្រទេស និងអង្គការអន្តរជាតិដែលមានទំនាក់ទំនងការទូតជាមួយទីក្រុង Da Nang មកតាំងបង្ហាញ និងណែនាំពីសក្ដានុពល ប្រៀបខ្លាំង និងឱកាសសហប្រតិបត្តិការវិនិយោគចំពោះសហគ្រាស ភ្ញៀវទេសចរ និងប្រជាជនទីក្រុង និងខេត្តនានាក្នុងតំបន់។ ពិព័រណ៌នេះក៏មានអត្ថន័យដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសនានាតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ