បើកមហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៩

បើកមហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៩ - ảnh 1
បើកមហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៩



        Vovworld-មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៩ដោយប្រធានបទ ខ្សែភាពយន្តវៀតណាម-ប្រជាជាតិ មនុស្សសាស្ត្រ ច្នៃប្រឌិតនិងសមាហរណកម្ម បានបើកជាផ្លូវការនាយប់ថ្ងៃទី១ធ្នូនៅទីក្រុងហូជីមិញ។​ មហោស្រពជាឱកាស​ឧទ្ទេសនាមខឿនខ្សែភាពយន្តវៀតណាមជឿនលឿនពោពេញទៅដោយ​អត្តសញ្ញាណវប្បធម៍ជាតិ។ ខ្សែភាពយន្តចំនួន៣៣ត្រូវបានជ្រើសរើសដើម្បីបញ្ជាំងក្នុង​ចំណោម​ខ្សែភាពយន្តចំនួន១២៥ដែលចូលរួមហោស្រពលើកនេះ។ អ្នកដឹកនាំ​រឿង Vu Xuan Hung សមាជិកគណៈមេប្រយោគន៍មហោស្រពខ្សែភាព​បាន​ឲ្យ​ដឹងថា៖

“បណ្ដាខ្សែភាពយន្តចូលរួមមហោស្រពខ្សែភាពយន្តលើកនេះល្អទាំងខ្លឹមសារក៏ដូចជាសិល្បៈសម្ដែង។​អំពិខ្លឹមសារ ប្រធានបទខ្សែភាពយន្តដ៏សម្បូរបែប តួរអង្គចំរុះដ៏​ពហុបែប។ អំពីសិល្បៈ បណ្ដាសិល្បករសិល្បការិនីធ្វើខ្សែភាពយន្តបាន​ខំប្រឹងប្រែងដើម្បីបង្កើនការទាក់ទាញសំរាប់ខ្សែភាពយន្តនិងដោះស្រាយរាល់​កំហិតរបស់ខ្សែភាពយន្តវៀតណាមនាពេលកន្លងទៅ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ