បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣

បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣ - ảnh 1
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣

(VOV)_ដោយប្រធានបទ៖ ខ្សែភាពយន្ត-​សមាហរណកម្ម និង​ការអភិវឌ្ឍន៍ចីរភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ លើកទី៣ បានបើកនាយប់ថ្ងៃទី
២៣ វិច្ឆិកា នៅទីក្រុងហាណូយ។ មានខ្សែភាពយន្ត​ចំនួន១៣០ មកពីប្រទេសនិង
តំបន់ដែនដីចំនួន៣២ បានចូលរួមមហោ​ស្រពលើកនេះ។ ថ្លែងមតិនៅទីនេះ លោក
 Nguyen The Thao ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអោយដឹងថា៖

          “ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ ជាទិវាបុណ្យធំ ​ដើម្បីលើកដម្កើង
បណ្ដាវណ្ណកម្មខ្សែភាពយន្តឆ្នើម ពោពេញទៅដោយ​លក្ខណះមនុស្សសាស្ត្រ។ 
ទន្ទឹមនឹងនោះក៏រួមចំណែកសំខាន់ក្នុងការផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សវៀត
ណាមតាមរយៈរូបភាពរដ្ឋធានីហាណូយទៀតផង។”

          ក្នុងក្របខ័ណ្ឌមហោស្រព សកម្មភាពជាច្រើននឹងបានរៀបចំឡើង ​ដូចជា៖ 
សិក្ខាសាលា៖សហប្រតិបត្តិការផលិតភាពយន្តរវាងវៀតណាមនិងប្រទេសនានា …លៗ  មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៣ ប្រព្រឹត្តទៅ​ពីថ្ងៃទី២៣
ដល់ថ្ងៃទី២៧វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ