បើកមហោស្រពតែនៅតំបន់ខ្ពង់រាប Moc Chau

បើកមហោស្រពតែនៅតំបន់ខ្ពង់រាប Moc Chau - ảnh 1
បើកមហោស្រពតែនៅតំបន់ខ្ពង់រាប Moc Chau

(VOV)_​មហោស្រពតែ Moc Chau លើកទី២ ឆ្នាំ២០១៧  ដោយ​ប្រធានបទ៖​ ភាព
ស្រស់ស្អាតនៃតំបន់ខ្ពង់រាប ត្រូវបានបើកនាយប់ថ្ងៃទី៧មេសា នៅមណ្ឌលទេសចរណ៍
ជាតិ Moc Chau ខេត្ត Son La ( ភាគខាងជើងវៀតនាម)។ ​នេះជាព្រឹត្តិការណ៍មួយក្នុង
ចំណោមសកម្មភាពនៃឆ្នាំទេសចរណ៍ បណ្ដាខេត្តនៅ​តំបន់បាយ័ព្យ និងប្រទេសទាំង
មូលដោយ ដោយខេត្ត Son La រៀបចំឡើង។ ​មហោស្រពតែតំបន់ខ្ពង់រាប Moc Chau
 ឧទ្ទេសនាម ផ្សព្វផ្សាយ និងលើក​សរសើ​រ​អ្នកផលិតកម្ម ធ្វើអាជីវកម្មតែ បណ្ដាផលិត
ផលតែ និងវប្បធម៌តែ។លោកស្រី ​Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជា
ជនស្រុក ​Moc Chau ខេត្ត​ Son La បានអោយដឹងថា៖

          “ មកចូលរួមមហោស្រពនេះ ភ្ញៀវទេសចរណ៍នឹងចូលរួមពិធីបុណ្យវប្បធម៌តែដ៏
ពិសេសដោយឡែក។ ឆ្នាំនេះយើងខ្ញុំបានរៀបចំសកម្មភាពគួរអោយទាក់​ទាញជាច្រើន
 ដូចជា៖បេះតែ ការតាំងពិព័រណ៌រូបថតតំបន់ខ្ពង់រាប។ សកម្មភាព​ទាំងនេះនឹងបន្សល់
ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវទេសចរគ្រប់​រូប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ