បើកវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសអារ៉ាប៊ីសាអូឌីត

(VOVWORLD) -  វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបើកនៅថ្ងៃទី ២៨ ខែមេសា នៅរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមពីអ្នកនយោបាយ និងអ្នកជំនាញសេដ្ឋកិច្ចរាប់រយនាក់មកពី ប្រទេស និងអង្គការអន្តរជាតិជាង៩០។ 

ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការសកល កំណើន និងថាមពលសម្រាប់ការអភិវឌ្ឍ" វេទិកានេះបានផ្តោតការពិភាក្សាអំលើបញ្ហាសកលសំខាន់ៗមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ និងជំនួយមនុស្សធម៌។

បើកវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសអារ៉ាប៊ីសាអូឌីត - ảnh 1វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បើកនៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ រូបថត៖ AFP

យោងតាម WEF វេទិកានេះផ្តោតលើការជំរុញ "គំនិតអភិក្រមជឿនលឿន" ចំពោះវិបត្តិដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ខណៈពេលដែលរក្សាបាននូវវិធីសាស្រ្តអភិក្រមជាក់ស្តែងអំពី "ការដោះដូររយៈពេលខ្លី"។ វេទិកានេះក៏ផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបែងចែកដែលកំពុងកើនឡើងរវាងអឌ្ឍគោលខាងត្បូង និងអឌ្ឍគោលខាងជើង លើបញ្ហាលេចធ្លោមួយចំនួនដូចជា គោលនយោបាយសេដ្ឋកិច្ច ការផ្លាស់ប្តូរថាមពល និងវិបត្តិភូមិសាស្ត្រនយោបាយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយមុនព្រឹត្តិការណ៍នេះ ប្រធាន WEF លោក Børge Brende បានសង្កត់ធ្ងន់ថា ជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពខុសគ្នានៃសេដ្ឋកិច្ចសង្គមកាន់តែស៊ីជម្រៅនៅលើមាត្រដ្ឋានសកល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសន្ទនាគឺចាំបាច់ជាងពេលណាៗទាំងអស់។

គួរកត់សម្គាល់ថា នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនេះ មេដឹកនាំអន្តរជាតិ និងអាជ្ញាធរប៉ាឡេស្ទីន ត្រូវបានរំពឹងថា នឹងធ្វើកិច្ចពិភាក្សាពិសេសស្តីពីជម្លោះរយៈពេលជិត ៧ ខែនៅតំបន់ហ្គាហ្សា រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស។ កិច្ចពិភាក្សារួមមានការចូលរួមពីប្រធានាធិបតីប៉ាឡេស្ទីន នាយករដ្ឋមន្រ្តីកាតា ព្រះរាជទាយាទ អូម៉ង់ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងតំណាងរដ្ឋាភិបាលបារ៉ែន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ