បើកវេទិកាស្ត្រីអាស៊ី-អឺរ៉ុបលើកទី២នៅទីក្រុង Saint – Petersburg

(VOVWORLD) - នាថ្ងៃទី១៩ ខែកញ្ញា ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក V.I Matvienko បានអញ្ជើញចូលរួមពិធីបើកពិព័រណ៌ « ផលិតកម្មនៅរុស្ស៊ី - ទំនិញនាំចេញក្នុង បាតដៃរបស់ស្ត្រី» ដែលចាប់ផ្តើមសកម្មភាពច្រើននៅក្នុងថ្ងៃបើក វេទិកាស្ត្រីអាស៊ី-អឺរ៉ុបលើកទី២។
បើកវេទិកាស្ត្រីអាស៊ី-អឺរ៉ុបលើកទី២នៅទីក្រុង Saint – Petersburg - ảnh 1អនុប្រធានរដ្ឋ Dang Thi Ngoc Thinh អញ្ជើញចូលរួមវេទិកាស្ត្រីអាស៊ី-អឺរ៉ុបលើកទី២នៅទីក្រុង Saint – Petersburg

            វេទិកាលើកនេះ មានប្រធានបទ «ស្ត្រីដើម្បីសន្តិសុខសកលលោកនិង អភិវឌ្ឍន៍ប្រកបដោយចីរភាព» ត្រូវបានរៀបចំនៅទីក្រុង  Saint – Petersburg របស់រុស្ស៊ី ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២២ ខែកញ្ញា ដោយមានការចូលរួមរបស់ តំណាងចំនួន ២០០០នាក់ មកពីប្រទេសចំនួន១០០។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងនឹងថ្លែងមតិនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកានេះ នៅ ថ្ងៃទី២០ ខែកញ្ញា។ គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋ Dang Thi Ngoc Thinh អញ្ជើញ ចូលរួមអង្គប្រជុំនេះ និងមានសកម្មភាពខាងក្រៅផ្សេងៗ ទៀតផងដែរ។ 

        គណៈប្រតិភូវៀតណាមនឹងថ្លែងបទអន្តរាគមន៍ចំនួន៣នៅក្នុងវេទិកានេះ ក្នុងនោះលោកស្រី Dang Thi Ngoc Thinh នឹងថ្លែងមតិដ៏សំខាន់នៅអង្គប្រជុំ សន្ទនាអន្តរសភាក្រោមប្រធានបទ «ស្ត្រីដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាព របស់ពិភពលោក»។ ក្រៅពីនោះ ប្រធានសម្ព័ន្ធសមាគមស្ត្រីវៀតណាម លោកស្រី Nguyen Thi Thu Ha និង ប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមនៃ រដ្ឋសភាវៀតណាម លោកស្រី Nguyen Thuy Anh ក៏អញ្ជើញចូលរួមនិងថ្លែង បទអន្តរាគមន៍នៅអង្គប្រជុំមួយចំនួនទៀតនៃវេទិកានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ