បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារជាមួយបណ្ដាមិត្តឡាវ

បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារជាមួយបណ្ដាមិត្តឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone

(VOV)_បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារ​ជាមួយបណ្ដា
មិត្តឡាវ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung នៅក្នុងជំនួបសម្ដែងការគួរសមអគ្គលេខាបក្ស​ និងជាប្រធានរដ្ឋឡាវ លោក 
Choummaly Sayasone នារសៀលថ្ងៃទី២៥ ​វិច្ឆិកា ​ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមសន្និ
សីទកំពូល លើកទី៨ របស់ប្រទេសទាំងបី​​កម្ពុជា-ឡាវ-វៀតណាម ​ដើម្បីអភិវឌ្ឍន៍តំ
បន់ត្រីកោណ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព​នឹងសកម្មបញ្ជាណែនាំគ្រប់ក្រសួង
 ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ បន្ត​រួមសហការយ៉ាងស្អិតរមួតជាមួយគ្នា អនុវត្ត
ល្អរាល់ការព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងលទ្ធផលនៃសម័យប្រជុំលើកទី
៣៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ។ ភាគីទាំងពីរក៏ត្រូវជំរុញ
ខ្លាំងដំណើការ​អនុវត្ត​បណ្ដាសំណង់ គំរោងការណ៍ ប្រើទុនជំនួយអភិវឌ្ឍន៍ បង្កើនកិច្ច​
សហប្រតិបត្តិការវប្បធម៌ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា…លៗ

          ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung មាន​ជំនួប​សន្ទនាជាមយយសហគមន៍ជនវៀតណាម និងបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូតវៀត
ណាមប្រចាំនៅឡាវ ទទួលជួបសន្ទនាជាមយយសម្ព័ន្ធសមាគមបណ្ដាវិនិយោគិន
វៀតណាមនៅឡាវ និងទៅទស្សនាមណ្ឌលសេដ្ឋកិច្ច​ផ្ដាច់មុខ Long Thanh - វៀងច័ន្ទ។

          នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung និង​គណៈប្រតិភូវៀត
ណាមបានចាកចេញពីទីក្រុងវៀងច័ន្ទ បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមសន្និសីទកំពូលលើកទី៨ របស់ប្រទេសទាំង៣ ​ឡាវ-កម្ពុជា-វៀតណាម​ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ
 ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ