បក្សកុម្មុយនិស្តវៀតណាមនិងចិនបង្កើនការផ្លាស់ប្តូរដើម្បីបង្កើតចំណុចលោតផ្លោះ

(VOVWORLD) -នាថ្ងៃទី៨ខែកុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បាន អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេស មជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yajun ស្តីពីទិសដៅជម្រុញកិច្ចសហប្រតិបត្តិ ការក្នុងឆ្នាំ២០១៨។ 
បក្សកុម្មុយនិស្តវៀតណាមនិងចិនបង្កើនការផ្លាស់ប្តូរដើម្បីបង្កើតចំណុចលោតផ្លោះ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi ជួបពិភាក្សាជាមួយ អនុប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Wang Yajun (រូបថតៈ daidoanket)

ក្នុងជំនួបនេះ ភាគីទាំងពីរមានក្តីសោមនស្សរីករាយចំពោះការរីក ចំរើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងវៀតណាម-ចិន ក្នុងឆ្នាំ២០១៧។ ពោលគឺ ជាលើក ដំបូង អគ្គលេខាបក្ស និងប្រធានរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញបំពេញទស្សនកិច្ច ទៅវិញទៅមកក្នុងឆ្នាំតែមួយ និងបានកំណត់ទិសដៅសំខាន់សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនក្នុង ដំណាក់កាលថ្មី។ ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi និងលោក Wang Yajun ក៏បានពិភាក្សាលើវិធានការសំខាន់ៗមួយចំនួន សំដៅបង្កើនថែមទៀត រាល់សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរតាមការណាលបក្សទាំងពីរ ឆ្ពោះទៅ ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិននាដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ