បក្សកុម្មុយនិស្តអ៊ីតាលីរំលឹកខួបលើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធាហូជីមិញ

(VOVWORLD) - គណបក្សកុម្មុយនិស្តអ៊ីតាលីទើបតែបានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីលោកប្រធានហូជីមីញ អគ្គមគ្គុទេសនៃប្រជាជនវៀតណាម ក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញនៅតំបន់ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលី។
បក្សកុម្មុយនិស្តអ៊ីតាលីរំលឹកខួបលើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធាហូជីមិញ - ảnh 1លោក Luca Cangemi លេខានៃមជ្ឈិមបក្ស PCI ទទួលបន្ទុកបញ្ហាអប់រំ ថ្លែងមតិក្នុងពិធី (រូបថត៖ AFP/TTXVN)

 ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Van Dung ទីប្រឹក្សាទទួលបន្ទុកស្ថានអគ្គកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមរបស់បក្សកុម្មុយនិស្តអ៊ីតាលី ហើយបានអះអាងថារយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅហើយ ក៏ប៉ុន្តែមតកសាសន៍របស់លោកប្រធានហូជីមិញ ជានិច្ចកាលជាឯកសារប្រវត្តិសាស្ត្រមួយដែលមិនអាចកាត់ថ្លៃបានឡើយ ដោយឆ្លុះបញ្ចាំងអំពីសតិអារម្មណ៍ សីលធម៌និងស្មារតីដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញដ៏ឆ្នើម ដែលបានលះបង់អស់មួយជីវិតដើម្បីមាតុភូមិនិងប្រជាជន។ មតកសាសន៍នេះបានសរឲ្យឃើញអំពីឆន្ទៈរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តរបស់វៀតណាមនិងពិភពលោក។ សម្រាប់វៀតណាមនេះគឺជាការតស៊ូប្រយុទ្ធដើម្បីរំដោះប្រទេសជាតិ ឯកភាពប្រទេសនិងឆ្ពោះទៅឡើងលិទ្ធិសង្គមនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ