បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការទាក់ទាញជនវៀតណាមនៅឯបរទេស ក្នុងការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នេះជាការអះអាងរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបសំណេះសំណាលជាមួយក្រុមបេសកកម្មវៀតណាម ប្រចាំទីក្រុងហ្សឺណែវ ស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅស្វីស នារសៀលថ្ងៃទី២៤ មីនា។
បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការទាក់ទាញជនវៀតណាមនៅឯបរទេស ក្នុងការអភិវឌ្ឍប្រទេសជាតិ - ảnh 1 លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងជំនួប


បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារទាក់ទាញ តភ្ជាប់នឹង បញ្ញាវ័ន្ត អាជីវករ វៀតណាមនៅឯកបរទេស ដើម្បីរួមវិភាគទានក្នុងការកសាងនិង អភិវឌ្ឍប្រទេសជាតិ។ នេះជាការអះអាងរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបសំណេះសំណាលជាមួយក្រុមបេសកកម្ម វៀតណាម ប្រចាំទីក្រុងហ្សឺណែវ ស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅស្វីស នារសៀលថ្ងៃទី២៤ មីនា។

        ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan អះអាងថា បក្ស រដ្ឋ ក្នុង នោះមានរដ្ឋសភា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ បង្កលក្ខណៈ ងាយស្រួលដើម្បីស្ថាប័នតំណាងរបស់ វៀតណាមនៅឯបរទេស ធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកទៅក្នុងបុព្វហេតុការពារ កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ ក្រៅពីនោះ គោលនយោបាយមហាសាមគ្គីជាតិរបស់ បក្សនិងរដ្ឋ ជានិច្ចកាលបង្កភាពងាយស្រួល ដើម្បីសហគមន៍ជនវៀតណាមនៅ ឯបរទេសមានជីវភាពរស់នៅដោយស្ថិរភាព សម្របខ្លួនទៅក្នុងសង្គមនៃប្រទេស សាមី ព្រមទាំងរក្សានិងពង្រីកអត្ថសញ្ញាណវប្បធម៌ជាតិផងដែរ។

        “យើងខ្ញុំវាយតំលៃខ្ពស់ចំពោះការដែលសហគមន៍ជនរួមជាតិវៀតណាមនៅស្វីស តែងតែយកចិត្តទុកដាក់ តាមដានស្ថានភាពនិងរួមវិភាគទានកសាងស្រុក កំណើត។ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារទាក់ទាញ តភ្ជាប់ នឹងបញ្ហាវ័ន្ត អាជីវករវៀតណាមនៅឯបរទេស ដើម្បីរួមវិភាគទានទៅក្នុងការ កសាងនិងអភិវឌ្ឍប្រទេសជាតិ។ រដ្ឋាភិបាលបានអញ្ជើញអ្នកជំនាញការនិង បញ្ញាវ័ន្ត វៀតណាមជាច្រើននាក់ដែលកំពុងរស់នៅស្វីសនិងប្រទេសដទៃ វិល ត្រឡប់មកប្រទេសវិញដើម្បី ពិគ្រោះយោបល់និងអនុវត្តន៍គម្រោងសហ ប្រតិបតិ្តការនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ