បើកសន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII

(VOVWORLD) -នាព្រឹកថ្ងៃទី ៤ តុលា សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII បានប្រារព្ធយ៉ាងមហោ ឡារិកនៅទីក្រុងហាណូយ។ អគ្គលេខា បក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីសន្និបាតនេះ។
បើកសន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII - ảnh 1 បើកសន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII

នាព្រឹកថ្ងៃទី ៤ តុលា សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII បានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ។ អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីសន្និបាតនេះ។ នៅក្នុងសន្និបាតនេះ គណៈកម្មាធិការមជ្ឈឹមបានពិភាក្សា និងផ្ដល់មតិស្ដីពី៖ ស្ថានភាពសេដ្ឋកិច្ច - សង្គម និងហិរញ្ញវត្ថុ - ថវិកាឆ្នាំ ២០១៧  ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការព្យាករណ៍ហិរញ្ញវត្ថុ - ថវិកាឆ្នាំ ២០១៨  បង្កើនកិច្ចការគាំពារ លើកកំពស់សុខភាពប្រជាជន និងកិច្ចការចំនួនប្រជាជនក្នុងស្ថានភាពថ្មី  បន្តផ្លាស់ប្ដូរថ្មីប្រព័ន្ធចាត់តាំងថ្មី គ្រប់គ្រង លើកំពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពរបស់អង្គភាពបុព្វហេតុរដ្ឋជាដើម។  

លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ខ្លឹមសារកម្មវិធីនៃសន្និបាតមជ្ឈឹមលើកនេះបានលើកឡើងអំពីបញ្ហាធំធេងដែលទាក់ទិននឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រចាំឆ្នាំ ផ្លាស់ប្ដូរការអភិវឌ្ឍន៍សង្គម ផ្លាស់ប្ដូរនយោបាយព្រមជាមួយការផ្លាស់ប្ដូរអភិវឌ្ឍន៍សេដ្ឋកិច្ចតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី XII របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ