បើកសន្និបាតលើកទី៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

(VOVWORLD) - នាព្រឹកថ្ងៃទី ២ តុលា ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong សន្និបាតលើកទី ៨ នៃគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៣ បានបើកយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ។ 
បើកសន្និបាតលើកទី៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ - ảnh 1បើកសន្និបាតលើកទី៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ (រូបថត៖ VOV)
ចាប់ផ្ដើមសន្និបាត គណៈកម្មាធិការមជ្ឈិមបក្សបានឈរស្មឹងស្មាធរយៈពេល ១ នាទី ដើម្បីរំលឹកវិញ្ញាណក្ខន្ធលោក ឧបនាយករដ្ឋមន្ត្រី Le Van Thanh ដែលទើបតែទទួលមរណភាព និងជនរងគ្រោះ ដែលបានស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិ និងគ្រោះអគ្គីភ័យនាពេលថ្មីៗនេះ។
អញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះនឹងពិចារណា និងសម្រេចលើបញ្ហាធំៗជាច្រើន ដែលមានអត្ថន័យសែនសំខាន់ ទាក់ទិននឹងការសម្រេចភារកិច្ចនយោបាយរបស់គណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ចាប់ពីពេលនេះរហូតដល់ចប់អាណត្តិ។ នោះគឺ៖ ស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋឆ្នាំ២០២៣ ផែនការឆ្នាំ២០២៤; ផែនការហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល 3 ឆ្នាំ ២០២៤ - ២០២៦ និងការអនុវត្តរបបប្រាក់បៀវត្តន៍ថ្មី; ការបូក សុរបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៥ នីតិ កាលទី ១១ ស្តីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល ២០១២ - ២០២០; ការបូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាត មជ្ឈិមលើកទី ៧ នីតិកាលទី៩ ស្តីពីការពង្រីកកម្លាំងនៃផែនមហាសាមគ្គីភាពជាតិទាំង មូល ដើម្បីប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិប តេយ្យ និងអរិយធម៌; បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈិមលើកទី ៧ នីតិកាលទី ១០ ស្តីពីការកសាងជួរបញ្ញវន្តក្នុងដំណាក់កាល ជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេសជាតិ; បូកសរុបរយៈពេល ១០ ឆ្នាំនៃ ការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធ សាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី; ការរៀបចំផែនការកម្មាភិបាលសម្រាប់គណៈ កម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ ស្ដីពីការបូក សរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖
“ចាំបាច់ត្រូវធ្វើការវិភាគឱ្យបានហ្មត់ចត់នូវបរិបទនិងស្ថានភាពក្នុងស្រុក និងអន្តរ ជាតិ មើលឃើញយ៉ាងច្បាស់នូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញ ពិបាកទាយទុកជាមុនបាន ហើយព្យាករណ៍និន្នាការអភិវឌ្ឍន៍នាពេលខាងមុខ ដើម្បី បំពេញបន្ថែម និងអភិវឌ្ឍន៍ឲ្យទាន់ពេលវេលានូវទស្សនៈ សតិអារម្មណ៍ក្នុងការដឹកនាំ ហើយកែសម្រួល ភារកិច្ច ដំណោះស្រាយមួយចំនួនឲ្យសមស្របទៅនឹងស្ថានភាពថ្មី។ ផ្តោតលើការស្រាយបំភ្លឺពីភាពងាយស្រួល និងកាលានុវត្តភាពដែលត្រូវការក្ដាប់ជាប់ ក៏ដូចជាការលំបាក និងបញ្ហាប្រឈមដែលត្រូវតែជំនះពុះពារ ដើម្បីមានភាពម្ចាស់ការ ពីមុន ពីចម្ងាយ ក្នុងគ្រប់កាលៈទេសៈត្រូវតែការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ ភាព ឯកភាព បូរណភាពដែនដីនៃមាតុភូមិ; ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម; ការពារផលប្រយោជន៍ជាតិ និងប្រជាជាតិ; ការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម និងវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ; រក្សារឹងមាំនូវស្ថិរ ភាពនយោបាយ និងបរិយាកាសសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅសង្គមនិយម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ