បើកសប្ដាហ៍ថាមពលកកើតឡើងវិញវៀតណាម ឆ្នាំ ២០១៩

(VOVWORLD) -ព្រឹត្តិការណ៍នេះ សំដៅបង្កើតវេទិកាផ្លាស់ប្ដូរព័ត៌មាន កិច្ចការបរទេសរវាងភាគីទាក់ទិននានា ដើម្បីដាក់ចេញសំណើរ ដំណោះស្រាយ សំដៅរួមចំណែកទៅក្នុងដំណើរការផ្ទេរប្ដូរថាមពលសមភាព និងនាំមកនូវផលប្រយោជន៍ធំបំផុតដល់ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម។
បើកសប្ដាហ៍ថាមពលកកើតឡើងវិញវៀតណាម ឆ្នាំ ២០១៩ - ảnh 1សប្ដាហ៍ថាមពលកកើតឡើងវិញវៀតណាម ឆ្នាំ ២០១៩ 

ការផ្ទេរប្ដូរថាមពលនៅវៀតណាម៖ ឱកាស ការសាកល្បង និងមេរៀនបទពិសោធន៍ពីអន្តរជាតិ គឺជាប្រធានបទនៃ សប្ដាហ៍ថាមពលកកើតឡើងវិញវៀតណាម ឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងហាណូយ និងខេត្ត An Giang។ ព្រឹត្តិការណ៍នេះ សំដៅបង្កើតវេទិកាផ្លាស់ប្ដូរព័ត៌មាន កិច្ចការបរទេសរវាងភាគីទាក់ទិននានា ដើម្បីដាក់ចេញសំណើរ ដំណោះស្រាយ សំដៅរួមចំណែកទៅក្នុងដំណើរការផ្ទេរប្ដូរថាមពលសមភាព និងនាំមកនូវផលប្រយោជន៍ធំបំផុតដល់ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម។

សប្ដាហ៍ថាមពលកកើតឡើងវិញឆ្នាំ ២០១៩ ត្រូវបានបើកជាផ្លូវការនាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណុយ ដោយមានសកម្មភាពបើកឆាកគឺ សិក្ខាសាលា ដោយប្រធានបទ ការផ្ទេរប្ដូរថាមពលនៅវៀតណាម ។ សិក្ខាសាលានេះ សំដៅធ្វើបច្ចុប្បន្នភាពនូវស្ថានភាពអភិវឌ្ឍន៍ប្រព័ន្ធអគ្គិសនីនៅវៀតណាម ផ្ទៀងស្ដាប់បទពិសោធន៍របស់ប្រទេសមួយចំនួនក្នុងបញ្ហាផ្ទេរប្ដូរថាមពលប្រពៃណីទៅជាឋាមពលកកើតឡើងវិញ។

អញ្ជើញថ្លែងនៅទីនេះ លោក Pham Ngoc Linh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា នៃគណកម្មាធិការឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា៖ “ថាម ពលកកើតឡើងវិញ គឺជាអនាគតនៃប្រព័ន្ធអគ្គិសនី។ នាបច្ចុប្បន្ននេះ យើង ត្រូវសម្រេចរួចរាល់ដំណើរការផ្ទេរប្ដូរពីប្រភពថាមពល ហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។ ហេតុដូច្នេះហើយ ការអភិវឌ្ឍថាមពលកកើតឡើងវិញមិនត្រឹមតែរួមចំណែកផ្ទាល់ដល់ដំណើរការអភិវឌ្ឍន៍របស់ផ្នែកអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានដល់ជីវភាពរស់នៅ សង្គម ក៏ដូចជាការអភិវឌ្ឍរួមរបស់ផ្នែកសេដ្ឋកិច្ចទាំងមូលទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ