បើក​សម្ពោធ ​វាល​ស្រែ​​គុណភាព​ខ្ពស់និងការ​​បំភាយ​​ឧស្ម័នទាប​​លើ​ផ្ទៃដី ១ លាន​ហិកតា​នៅ​ទីក្រុង Can Tho

(VOVWORLD) - នាថ្ងៃទី ៥ ខែមេសា នៅសហករណ៍ Thuan Tien ឃុំ Thanh An ស្រុក Vinh Thanh ទីក្រុង Can Tho បានប្រព្រឹត្តិទៅពិធីសម្ភោធ វាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា។

ការអនុវត្តគំរូនៅខេត្ត Can Tho មានសារសំខាន់ណាស់ក្នុងទិសដៅផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចំការប្រកបដោយនិរន្តរភាព បង្កើតនិងអភិវឌ្ឍតំបន់វត្ថុធាតុដើមដែលមានស្ថិរភាព យូរអង្វែង ធានាគុណភាព ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងកាត់បន្ថយការបំពុលបរិស្ថាន។

បើក​សម្ពោធ ​វាល​ស្រែ​​គុណភាព​ខ្ពស់និងការ​​បំភាយ​​ឧស្ម័នទាប​​លើ​ផ្ទៃដី ១ លាន​ហិកតា​នៅ​ទីក្រុង Can Tho - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Nguyen Ngoc He។ រូបថត៖ VOV

លោក Nguyen Ngoc He អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា ក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើផ្ទៃដី ១ លានហិកតា ឯកទេសដាំដុះស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបដែលផ្សារភ្ជាប់ទៅនឹងកំណើនបៃតង ទីក្រុង Can Tho នឹងចូលរួមចំណែក ៥០.០០០ ហិកតា៖ “ទីក្រុង Can Tho បានប្តេជ្ញា និងខិតខំអនុវត្តដោយជោគជ័យនូវគម្រោងផ្ទៃដី ១ លានហិកតា ឯកទេសដាំដុះស្រូវគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបដែលទាក់ទងនឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long។ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ដើម្បីកសាងតំបន់ឯកទេសផលិតស្រូវគុណភាពខ្ពស់ប្រមាណ ៣៨.០០០ ហិកតា ហើយនៅឆ្នាំ ២០២៦-២០៣០ សម្រេចបាន ៥០.០០០ ហិកតា”។

គម្រោងស្រូវគុណភាពខ្ពស់លើផ្ទៃដី១លានហិចតា ត្រូវបានអនុវត្តក្នុងខេត្តក្រុងចំនួន១២ ក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ ដំណាក់កាលឆ្នាំ ២០២៤ ដល់ ២០២៥ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានជ្រើសរើសគំរូសាកល្បងនៅក្នុងមូលដ្ឋានចំនួន ៥ រួមមាន Tra Vinh, Soc Trang, Kien Giang, Dong Thap និងទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ