បើកសម្ពោធគម្រោងសិល្បៈសំរាប់សហគមន៍ល្អប្រសើរនៅខេត្ត Quang Nam

(VOVWORLD) -នាថ្ងៃទី៣០ ខែឧសភា  នៅអាគារវប្បធម៍ភូមិ Thuong Thanh ឃុំ Tam Thanh ក្រុង Tam Ky ខេត្ត Quang Nam (ភាគកណ្តាលវៀតណាម) គណៈកម្មាធិការប្រជាជនក្រុង Tam Ky និង មូលនិធិប្រាស្រ័យទាក់ ទងអន្តរជាតិកូរ៉េខាងត្បូង បានរៀបចំពិធីសម្ពោធដំណាក់កាលទី ២ នៃគម្រោង សហប្រតិបត្តិការ វៀតណាម - កូរ៉េខាងត្បូង ក្រោមប្រធានបទ "សិល្បៈសម្រាប់សហគមន៍ល្អប្រសើរ" ។

ការបញ្ចប់ដោយជោគជ័យនូវដំណាក់កាលទី ២ នៃគម្រោងនេះ នឹងរួមចំណែក ក្នុងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីនិងវប្បធម៍ដោយផ្អែកលើសហគមន៍ ក្រុង Tam Ky ព្រមទាំង បង្កលក្ខណៈងាយស្រួលល្អបំផុតសំរាប់ជីវភាពរស់នៅរបស់ ប្រជាជនម្នាក់ៗដែលចូលរួមអនុវត្តគម្រោងនេះ ។

ការអនុវត្តគម្រោងនេះបានធ្វើឱ្យមុខមាត់ភូមិនេសាទនៅឃុំ Tam Thanh កាន់តែស្រស់ស្អាតថែមទៀត ហើយនឹងលើកកំពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ប្រជាជនក្នុងការរក្សានិងធ្វើឲ្យសោភ័ណ្ឌភាពបរិស្ថានឲ្យកាន់តែល្អប្រសើរថែមទៀត។តាមរយៈនេះ រួមចំណែកផក្នុងការផ្លាស់វប្តូររូបរាងរបស់ ភូមិស្រុកស្រែមួយនេះ និងលើកស្ទួយវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន ពីមួយថ្ងៃទៅ មួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ