បើកសម្ពោធសួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង

(VOVworld) - ពិធីបើកសម្ពោធគំរោងការណ៍សួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-
កូរ៉េខាងត្បូងបានប្រព្រឹត្តទៅនាថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុង Can Tho ភាគខាងត្បូង
វៀតណាម។គំរោងការណ៍នេះគឺសំដៅបង្កើនយន្តការសហប្រតិបតិ្តការអភិវឌ្ឍន៍
ឧស្សាហកម្មរវាងស្ថាប័នគ្រប់គ្រងរដ្ឋជាមួយវិទ្យាស្ថាន សាលារៀន មូលដ្ឋានស្រាវ
ជ្រាវក៏ដូចជាសហគមន៍អង្គភាពអាជីវកម្មនិងបុគ្គល។តាមនោះទាក់ ទាញអង្គភាព
អាជីវកម្មប្រមូលផ្ដុំស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលបចេ្ចកទេសខ្ពស់នៅតំបន់ដីសណ្ត
ទន្លេ Cuu Long រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់។ថ្លែងមតិនៅទីនេះ
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត
ណាមបានអះអាងថា៖
បើកសម្ពោធសួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង - ảnh 1
លោក Nguyen Thien Nhan ថ្លែងមតិនៅពិធីបើកសម្ពោធ

“សួនចំការបណ្ដុះបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូងត្រូវបានសាងសង់ឡើងនៅ
 ទីក្រុង Can Tho ដែលជាមជ្ឈមណ្ឌលកសិផល ផ្លែឈើធំបំផុតនៅវៀតណាម
ហើយនឹងរួមចំណែកលើកកំពស់តំលៃនៃកសិកម្មវៀតណាម លើកកំពស់ប្រាក់
ចំណូលសំរាប់ប្រជាជននៅតំបន់នេះ។ព្រមទាំងនឹងបង្កើតឱកាសថ្មីសំរាប់អង្គ
ភាពអាជីវកម្ម មហាវិទ្យាល័យវិទ្យាស្ថានស្រាវជ្រាវនៃកូរ៉េខាងត្បូងសហប្រតិបតិ្ត
ការជាមួយវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ