បើកសម័យប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) -  នាថ្ងៃទី ១៧ ខែកញ្ញា សម័យប្រជុំពេញអង្គលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកនៅទីស្នាក់ការកណ្តាលនៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេ រិក)។
បើកសម័យប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ  - ảnh 1

ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

នៅក្នុងសុន្ទរកដែលថ្លែងក្នុងពិធីបើក ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ Tijjani Muhammad-Bande បានសង្កត់ធ្ងន់ថា នៅក្នុងសម័យប្រជុំនេះ អង្គការសហប្រជាជាតិនឹងខិតខំអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងអំពាវនាវអោយអង្គប្រជុំផ្តោតលើសកម្មភាពតាមប្រធានបទត្រូវបានជ្រើស រើសសម្រាប់ឆ្នាំនេះ គឺ “ជំរុញរាល់កិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការកាត់បន្ថយភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអា កាសធាតុ” ជាពិសេសនៅក្នុងបរិបទដែលអង្គការសហប្រជាជាតិកំពុងរៀបចំប្រា រព្ធខួបលើកទី ៧៥ នៃទិវាបង្កើតផងដែរ។

ក្នុងមុខតំណែងថ្មី លោក Tijjani Muhammad-Bande បានសន្យា យកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវភារៈកិច្ចដែលលោកបានប្រគល់ ជូន និងអនុវត្តរាល់ការងារអាទិភាពដែលបានដាក់ចេញ ក្នុងនាមជាបេក្ខភាពរបស់លោក នោះគឺគាំទ្រសន្តិភាពនិងសន្តិសុខ សហការជាមួយក្រុមប្រឹក្សាសន្តិសុខនិងលេខាធិការដ្ឋានអង្គការសហប្រជាជាតិដើម្បីធានាលក្ខណៈបង្ការជាជាងសកម្មភាពត្រឹមតែកើតមានឡើងករណីមានជម្លោះ។ លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងជំរុញប្រព័ន្ធរាវរកនិងព្រមានជាមុនក៏ដូចជាពង្រឹងតួនាទីរបស់អន្តរការីនិងដាក់ចេញនូវដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះទាំងអស់ផងដែរ។

ថ្លែងក្នុងពិធីបើកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបញ្ចុះបញ្ចូលប្រជាជនអោយយល់ច្បាស់ថា អង្គការសហប្រជាជាតិមានទំនាក់ទំនងជាមួយមនុស្សទាំងអស់ ហើយមានតែពហុភាគីនិយមទេ ដែលអាចនាំមកនូវដំណោះស្រាយជាក់ស្តែងសម្រាប់រាល់បញ្ហាប្រឈមជា សកលរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានអះអាងថា អង្គការនេះគឺជាវេទិកាតែមួយគត់និងមិនអាចផ្លាស់ប្តូរបាន ដោយប្រមូលពិភពលោកទាំងមូលដើម្បីពិភាក្សាលើបណ្តាបញ្ហារសើបនិងសំខាន់ និងជាស្ថាប័នពហុភាគី ដែលក្នុងនោះទំនាក់ទំនងអន្តរជាតិតែងតែគោរពតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ