បើកសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ តុលា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើក ទី២៧។ 
បើកសម័យប្រជុំលើកទី២៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបើកសម័យប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្រុមខ្លឹមសារសំខាន់ៗត្រូវបានផ្តល់យោបល់ក្នុងសម័យប្រជុំលើកនេះ៖ “សម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើខ្លឹមសារដើម្បី ដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ មិនត្រឹមតែជាការវាយតម្លៃអំពី ការអនុវត្តផែនការសេដ្ឋកិច្ច សង្គមកិច្ច និងថវិកាឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ មតិយោបល់ លើផែនការរំពឹងទុកសម្រាប់ឆ្នាំបន្ទាប់ទៀតផង។ នេះក៏ជាឱកាសមួយ ដើម្បីវាយតម្លៃពាក់កណ្តាលអាណត្តិ ស្ថានភាពនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើង វិញ និងការអនុវត្តភារកិច្ចនៃផែនការ ៥ ឆ្នាំ; ផែនការខ្ចីប្រាក់និងសងបំណុលសាធា រណៈ; ផែនការវិនិយោគសាធារណៈរយៈពេលមធ្យម... ទាំងនេះគឺជាខ្លឹមសារដ៏ធំ និងសំខាន់ខ្លាំងណាស់។ យើងខ្ញុំស្នើថា ផ្អែកលើមតិក្នុងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម យើងត្រូវត្រៀមរៀបចំដោយប្រុងប្រយ័ត្ន ដើម្បីដាក់ជូនរដ្ឋសភាពិភាក្សា ពិចារណា និងសម្រេច”។
បន្ទាប់ពីពិធីបើក នៅព្រឹកថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់ យោបល់លើរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលការដោះស្រាយ ឆ្លើយតបនឹងសំណើរ របស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការ ត្រៀមរៀបចំការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់តំណែងដែលត្រូវបានជ្រើសរើស ឬអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ