បើកសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកសភាផ្ដល់មតិយោបល់លើវិស័យនីមួយៗ និងវិស័យពាក់ព័ន្ធនានាហើយចូលរួមវិភាគទានមតិយោបល់យ៉ាងសកម្ម ដើម្បីលើកកំពស់គុណភាពនៃគម្រោងច្បាប់ទាំងនេះឲ្យល្អប្រសើរបំផុតផងដែរ។
បើកសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិ។ រូបថត៖ quochoi.vn

នាព្រឹកថ្ងៃទី១៤ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី៣១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

អញ្ជើញថ្លែងមតិបើក លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ដោយប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃកន្លះ សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបំភ្លឺ ទទួលមតិ និងកែសម្រួលចំពោះគម្រោងច្បាប់ចំនួន ៧ មុនពេលសុំមតិយោបល់ក្នុងកិច្ចប្រជុំសមាជិកសភានឹងដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៧ ដើម្បីពិចារណា និងអនុម័តរួមមាន៖ ច្បាប់រដ្ឋធានី (វិសោធនកម្ម); ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); ច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម); ច្បាប់ផ្លូវគោក; ច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក; ច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ។ ដោយសង្កត់ធ្ងន់ថា នេះគឺជាខ្លឹមសារសំខាន់នៃសម័យប្រជុំ ប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកសភាផ្ដល់មតិយោបល់លើវិស័យនីមួយៗ និងវិស័យពាក់ព័ន្ធនានាហើយចូលរួមវិភាគទានមតិយោបល់យ៉ាងសកម្ម ដើម្បីលើកកំពស់គុណភាពនៃគម្រោងច្បាប់ទាំងនេះឲ្យល្អប្រសើរបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ