បូកសរុបរយៈពេល១ឆ្នាំនៃប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន

(VOVWORLD) - លទ្ធផលនៃសកម្មភាពរបស់គណៈ កម្មាធិការដឹកនាំក្រោយរយៈពេល១ឆ្នាំ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរកាន់តែច្បាស់លាស់ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅក្នុងមូលដ្ឋាន ជាពិសេសក្នុងការស្វែងរក និងចាត់ការអំពើពុករលួយ អវិជ្ជមាន។ 
បូកសរុបរយៈពេល១ឆ្នាំនៃប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន - ảnh 1សម័យប្រជុំតាមប្រព័ន្ធអនឡាញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ នៃផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្ស និងគណៈកម្មាធិការដឹកនាំសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅតាមបណ្តាខេត្ត-ក្រុង បានធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០២៣ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអនឡាញដោយបានតភ្ជាប់បណ្តាញផ្ទាល់ជាមួយទីតាំង នៃខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេស ដើម្បីពិនិត្យរយៈពេល ១ ឆ្នាំនៃប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំខេត្តស្តីពីការបង្ការប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានក្រោមអធិបតីភាពលោកអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន។

សន្និសីទនេះមានគោលបំណង វាយតម្លៃស្ថានភាព និងលទ្ធផលនៃការបង្កើត និងអនុវត្តមុខងារ ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំខេត្ត; ពិភាក្សា ផ្តល់ការណែនាំប្រកបដោយវិជ្ជាជីវៈ ចែករំលែកបទពិសោធន៍ លុបបំបាត់ការលំបាក និងឧបសគ្គក្នុងអំឡុងពេលប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំខេត្ត; កំណត់នូវភារកិច្ច និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈ កម្មាធិការដឹកនាំខេត្ត រួមចំណែកជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ក៏ដូចជា អនុវត្តបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។

លទ្ធផលនៃសកម្មភាពរបស់គណៈកម្មាធិការដឹកនាំក្រោយរយៈពេល១ឆ្នាំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរកាន់តែច្បាស់លាស់ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅក្នុងមូលដ្ឋាន ជាពិសេសក្នុងការស្វែងរក និងចាត់ការអំពើពុករលួយ អវិជ្ជមាន។ ការបង្កើតគណៈ កម្មាធិការដឹកនាំថ្នាក់ខេត្ត គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបង្ហាញពីការកែលម្អប្រព័ន្ធរៀបចំ ការដឹកនាំ និងទិសដៅរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ