បុគ្គលិកប្រមាណ១ពាន់នាក់នៃក្រសួងការបរទេសអាមេរិកប្រឆាំងជំទាស់ក្រិត្យហាមឃាត់ការឆ្លងដែន

បុគ្គលិកប្រមាណ១ពាន់នាក់នៃក្រសួងការបរទេសអាមេរិកប្រឆាំងជំទាស់ក្រិត្យហាមឃាត់ការឆ្លងដែន - ảnh 1
ទីស្នាក់ការក្រសួងការបរទេសអាមេរិក (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៣១ មករា បុគ្គលិកប្រមាណ៩០០នាក់នៃក្រសួងការបរ
ទេសអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផ្ទៃក្នុងដើម្បីប្រឆាំង
ជំទាស់ក្រិត្យរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលហាមឃាត់ការ
ឆ្លងដែនចូលអាមេរិកចំពោះជនភៀសខ្លួននិងជនអន្តោប្រវេសន៍ពីប្រទេសចំនួន៧
ដែលមានបរិមាណជនអ៊ីស្លាមស្រូបយកភាគច្រើន។
នាថ្ងៃដដែល រដ្ឋអំណាចរដ្ឋញូវយ៉ក់បានចូលរួមដាក់ពាក្យបណ្ដឹងក្រិត្យពោល
ខាងលើរបស់ប្រធានាធិបតីលោក D. Trump។អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក់លោក Eric
Schneiderman បានរិះគន់ក្រត្យពោលខាងលើគឺអំពើរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ
និងខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ