បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់​ ត្រូវបានចាប់ជំរិតនៅភាគខាងត្បូងប្រទេស​យេម៉ែន

(VOVWORLD) - នៅថ្ងៃទី ១៣ ខែកុម្ភៈ អង្គការសហប្រជាជាតិបានឲ្យដឹងថា បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់  ត្រូវបានចាប់ជំរិតនៅភាគខាងត្បូងប្រទេសយេម៉ែន។
បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់​ ត្រូវបានចាប់ជំរិតនៅភាគខាងត្បូងប្រទេស​យេម៉ែន - ảnh 1ក្បួនរថយន្តនៃអង្គការសហប្រជាជាតិនៅយេម៉ែន។ (រូបថត៖ AA)

យោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Eri Kaneko បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់ ត្រូវបានចាប់ជំរិតនៅក្នុងខេត្ត Abyan នៅពេលកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងកំពង់ផែ Aden បន្ទាប់ពីបានបំពេញបេសកកម្មនៅក្នុងមូលដ្ឋានមួយ។ អង្គការសហប្រជាជាតិកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាបុគ្គលិកទាំង ៥នាក់ នេះ នឹងត្រូវបានដោះលែង។

បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា តើក្រុមណាបានចាប់ជំរិតបុគ្គលិកអង្គការសហប្រជាជាតិទាំងនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ