ប៉ាគីស្ថានបដិសេធចូលរួមសន្និសីទកំពូលប្រធានរដ្ឋសភាតំបន់អាស៊ីខាងត្បូង

(VOVworld) - ក្នុងកាលៈទេសៈដែលទំនាក់ទំនងទ្វេភាគីកាន់តែត្រជាក់នោះ
ប៉ាគីស្ថានបានបដិសេធចូលរួមសន្និសីទកំពូលបណ្ដាប្រធានរដ្ឋសភាតំបន់អាស៊ី
ខាងត្បូងតាមសេចក្ដីអញ្ជើញរបស់រដ្ឋសភាឥណ្ឌានិងសម្ព័ន្ធភាពសភា (IPU)។សន្និ
សីទនេះគ្រោងនឹងបានរៀបចំឡើងនៅទីក្រុង Indore របស់ឥណ្ឌាចាប់ពី ថ្ងៃទី១៨
ដល់ថ្ងៃទី១៩ កុម្ភៈខាងមុខ ដោយមានការចូលរួមរបស់អ្នកដឹកនាំរដ្ឋសភា ប្រទេស
នានានៅក្នុងតំបន់។នៅសន្និសីទនេះ បណ្ដាតំណាងនឹងប្រមូលផ្ដុំលើការពិភាគ្សា
អំពីគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDGs) ហើយចែករំលែកបទ ពិសោធន៍ក៏ដូចជា
បង្កើនការយល់ដឹងរវាងរដ្ឋសភានៃប្រទេសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ