ប៉ាគីស្ថានមានគោលបំណងចរចារជាមួយឥណ្ឌាអំពីតំបន់ Kashmir

ប៉ាគីស្ថានមានគោលបំណងចរចារជាមួយឥណ្ឌាអំពីតំបន់ Kashmir - ảnh 1
ទាហានឥណ្ឌាបំពេញភារកិច្ចនៅតំបន់ Tanghdar Kashmir (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ សីហា ក្រសួងការបរទេសប៉ាគីស្ថានឲ្យដឹងថា មជ្ឈ
ដ្ឋានមន្ត្រីប្រទេសនេះបានផ្ញើរលិខិតមួយទៅកាន់ឥណ្ឌា ដោយស្នើរឲ្យរៀបចំជំនួប
ចរចារអំពីជំលោះ Jammu-Kashmir ដែលជាចំណុចក្ដៅគគកក្នុងការខ្វែងគំនិតរវាង
ប្រទេសទាំងពីរ។នាបច្ចុប្បន្ន ក្រុងញូវដេលី មិនទាន់មានប្រតិកម្មណាមួយចំពោះ
សំណើររបស់ក្រុង Islamabad នោឡើយ។ឥណ្ឌាបានផ្អាកកិច្ចសន្ទនាទ្វេភាគីជាមួយ
ប៉ាគីស្ថាន ក្រោយពីពេលក្រុមខ្មាន់កាំភ្លើងមួយបានវាយប្រហារលើមូលដ្ឋានទ័ព
ជើងអាកាសមួយនៅ Pathankot កាលពីខែមករាកន្លងទៅ។ឥណ្ឌាបានបន្ទោសឲ្យ
ក្រុម Jaish-e-Muhammad ដែលមានទីស្នាក់ការនៅប៉ាគីស្ថាន បង្កឡើងការវាយ
ប្រហារនេះ។ តំបន់ Kashmir ត្រូវបានចែកជា២ចំណែកដែលស្ថិតនៅក្រោមការកាន់
កាប់របស់ ឥណ្ឌានិងប៉ាគីស្ថាន គិតតាំងពីពេលប្រទេសទាំងពីរនេះដណ្ដើមបាន
ឯករាជ្យពី ចក្រភពអង់គ្លេសនាឆ្នាំ១៩៤៧។ទាំងឥណ្ឌានិងប៉ាគីស្ថានសុទ្ធតែ
អះអាងនូវអធិបតេយ្យភាពចំពោះតំបន់ដែនដីទាំងស្រុងពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ