បង្កើតគណៈកម្មការដឹកនាំគម្រោងការណ៍អភិវឌ្ឍន៍ប្រព័ន្ធចំណេះដឹងវៀតណាម ឌីជីថលភាវូបនីយកម្ម

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតគណៈកម្មការដឹកនាំគម្រោងកាណ៍ "អភិវឌ្ឍន៍ប្រព័ន្ធចំណេះដឹងវៀតណាម ឌីជីថលភាវូបនីយកម្ម" ។
បង្កើតគណៈកម្មការដឹកនាំគម្រោងការណ៍អភិវឌ្ឍន៍ប្រព័ន្ធចំណេះដឹងវៀតណាម ឌីជីថលភាវូបនីយកម្ម - ảnh 1បង្កើតគណៈកម្មការដឹកនាំគម្រោងការណ៍អភិវឌ្ឍន៍ប្រព័ន្ធចំណេះដឹងវៀតណាម ឌីជីថលភាវូបនីយកម្ម 

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញធ្វើជាប្រធានគណៈកម្មការ នេះ។ គណៈកម្មការនេះ មានមុខងារជួយផ្តល់យោបល់ប្រឹក្សាជូនដល់ នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំ សម្របសម្រួល និងគ្រប់គ្រងសកម្មភាពនានា ដើម្បីអនុវត្តគម្រោងការណ៍"អភិវឌ្ឍនៃចំណេះដឹងប្រព័ន្ធវៀតណាមឌីជីថលភាវូបនីយកម្ម" នៅទូទាំងប្រទេស និង លើគ្រប់វិស័យតាមតំបន់និមួយៗ។ ក្រៅពីនេះ គណៈកម្មការនេះក៏ធ្វើការស្រាវជ្រាវ និងដាក់ចេញគោលនយោបាយ ក៏ដូចជា ដំណោះ ស្រាយប្រមូលផ្តុំធនធាន និងប្រភពកម្លាំងទាំងមូល ជាពិសេសសំរាប់ សហគ្រាសនានាដែលចូលរួមកសាងប្រព័ន្ធចំណេះដឹងវៀតណាមឌីជីថលភាវូបនីយកម្ម ជាដើម។ ទន្ទឹមនឹងនេះ គណៈកម្មការធ្វើការដឹកនាំការឃោសនានិងអប់រំ ដើម្បីលើកកំពស់ការយល់ដឹងអំពីតួនាទីនិងឋានៈរបស់ប្រព័ន្ធចំណេះដឹងឌីជីថលភាវូបនីយកម្មក្នុងការកសាងនិងអភិវឌ្ឍន៍វិស័យនានាក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មលើកទី ៤.០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ