បង្កើតសម្ព័ន្ធសមាគមឧស្សាហកម្មឧបត្ថម្ភវៀតណាម

(VOVworld)-សំដៅប្រមូលផ្តុំ តភ្ជាប់និងលើកកំពស់សមត្ថភាពរបស់សហគ្រាស
ឧស្សាហកម្មឧបត្ថម្ភ(CNHT) នាថ្ងៃទី១៨មិនានៅទីក្រុងហាណូយ សម្ព័ន្ធសមាគម
 ឧស្សាហកម្មឧបត្ថម្ភវៀតណាម (VASI) ត្រូវបានបង្កើតជាផ្លូវការ។ ក្រោពីភារកិច្ច
 តភ្ជាប់គឺសម្ព័ន្ធសមាគមនេះនឹងធ្វើការផ្តល់មតិក្នុងការរៀបចំផែនការមេសម្រាប់
អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភនិងផ្នែកឧស្សាហកម្មទាក់ទិននានា។​ការបង្កើត
 សម្ព័ន្ធសមាគមឧស្សាហកម្មឧបត្ថម្ភនេះជាលទ្ធផលសំខាន់មួយនៃគម្រោងការ
 “ឧស្សាហកម្មឧបត្ថម្ភវៀតណាមឆ្ពោះទៅទីផ្សារអឺរ៉ុប” ក្នុងក្របខ័ណ្ឌនៃគម្រោង
ការ “EU-MUTRAP” ឧបត្ថម្ភដោយសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ