បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថានរវាង Can Tho និងខេត្ត Nagasaki (ជប៉ុន)

(VOVWORLD) - នាថ្ងៃទី៣កក្កដា នៅទីក្រុង Can Tho ថ្នាក់ដឹក នាំ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានមានជំនួបធ្វើការជាមួយគណៈ ប្រតិភូ  សមាគមមិត្តភាពខេត្ត Nagasaki (ជប៉ុន) -វៀតណាម  ស្ដីអំពីការ ជំរុញ ខ្លាំង វិនិយោគ កិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យរវាងបណ្ដាតំបន់នៃប្រទេស ទាំងពីរ។ 
បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថានរវាង Can Tho និងខេត្ត Nagasaki (ជប៉ុន) - ảnh 1

បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថានរវាង Can Tho និងខេត្ត Nagasaki (ជប៉ុន)

          នាថ្ងៃទី៣កក្កដា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ថ្នាក់ដឹក នាំ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានមានជំនួបធ្វើការជាមួយគណៈ ប្រតិភូ  សមាគមមិត្តភាពខេត្ត Nagasaki (ជប៉ុន) -វៀតណាម  ស្ដីអំពីការ ជំរុញ ខ្លាំង វិនិយោគ កិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យរវាងបណ្ដាតំបន់នៃប្រទេស ទាំងពីរ។  នៅ ទីនេះ លោកTruong Quang Hoai Nam អនុប្រធានគណៈ កម្មាធិការប្រជាជន ទីក្រុង Can Tho បានអោយដឹងថា៖ ទីក្រុងយកចិត្តទុកដាក់ជាច្រើន ចំពោះបញ្ហា បរិស្ថាន។  Can Tho មានគោលបំណងថា៖នាពេលអនាគតនឹងមាន បន្ថែម ប្រភពទុនជួយ ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការសំរាប់វៀតណាម(ODA) របស់ ជប៉ុន ដើម្បីកសាងបន្ថែម រោងចក្រសំអាតទឹកកាក់សំណល់ នៅក្នុងតំបន់។  លោក Truong Quang Hoai Nam ក៏មានគោលបំណងថា៖ Can Tho និង Nagasaki នឹងជំរុញកិច្ចសហប្រតិ បត្តិ ការ នាពេលខាងមុខនេះ។រីឯ  លោក Tsutomu Tomioka សមាជិកសភាជប៉ុន អតីតរដ្ឋមន្ត្រី ក្រសួង អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន  និងជាប្រធាន សមាគម មិត្តភាព Nagasaki -វៀតណាមបានអោយដឹងថា៖ Can Tho អាចកសាង កម្មវិធី បណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រងបរិស្ថាន ការពារបរិស្ថាន បំរើជីវភាពរស់នៅសំរាប់ ប្រជាជន ប្រកប ដោយល្អប្រសើរថែមទៀត ដោយប្រើប្រាស់ប្រភពទុនកម្ចី ODA ពីរដ្ឋាភិបាលជប៉ុនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ