បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកាណាដា

(VOVWORLD) - លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកាណាដា ដែលក្នុង នោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើរតួនាទីកាន់តែសំខាន់ក្នុងទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ 

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកាណាដា - ảnh 1ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)
នារសៀលថ្ងៃទី ១១ តុលា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តម សេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប លោក Shawn Steil ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកាណាដាប្រចាំ វៀតណាម។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយកាណាដា ដែលក្នុង នោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើរតួនាទីកាន់តែសំខាន់ក្នុងទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Phan Van Giang មានបំណងថា លោកឯកអគ្គរដ្ឋទូត Shawn Steil បន្តយកចិត្តទុកដាក់ ជំរុញ ទំនាក់ទំនងលើវិស័យដែលមានស្រាប់ ព្រមទាំងស្រាវជ្រាវពង្រីកទៅកាន់វិស័យសហ ប្រតិបត្តិការសក្ដានុពលផ្សេងៗឲ្យបានសមស្របនឹងផលប្រយោជន៍ តម្រូវការនៃ ប្រទេសនីមួយៗ ផ្តោតសំខាន់ទៅលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់ រក្សាការសន្ទនា-ពិគ្រោះយោបល់; ផ្តល់អាទិភាពដល់កិច្ចសហ ប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាដើម។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Shawn Perry Steil បានបញ្ជាក់ថា ក្នុងឋានៈ ការងាររបស់ខ្លួន លោកនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែឲ្យស៊ីជម្រៅ មាន ប្រសិទ្ធភាពជាក់ស្តែង សមស្របទៅនឹងតម្រូវការ និងផលប្រយោជន៍នៃប្រទេស នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ