បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi ជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី២៣ ខែវិច្ឆិកា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានអញ្ជើញមកទស្សនាខេត្ត Tochigi ទទួលជួបអភិបាលខេត្ត លោក Fukuda Tomikazu និងចូលរួមកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការបណ្ដាតំបន់ វៀតណាម-ជប៉ុន។

បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi ជប៉ុន - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Tochigi
លោក Fukuda Tomikazu។ (រូបថត៖ VOV)
អញ្ជើញទទួលជួបជាមួយអភិបាលខេត្តTochigi លោក Fukuda Tomikazu លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យលោកអភិបាលខេត្ត ពង្រីកការ ជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការនិងការវិនិយោគជាមួយតំបន់ជាច្រើនរបស់វៀត ណាម សំដៅធ្វើអាជីវកម្មប្រកបដោយផ្លែផ្កានូវសក្ដានុពលនិងយន្តការសហប្រតិបត្តិ ការទាំងអស់ដែលមានស្រាប់ ផ្លាស់ប្ដូរបទពិសោធន៍តាមរយៈសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក; គាំទ្រអាជីវកម្មរបស់ខេត្ត បង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយវៀតណាម ជាពិសេសលើ វិស័យនានាដែលខេត្តមានប្រៀបខ្លាំងដូចជាវិស័យផលិតឧបករណ៍បរិក្ខារពេទ្យ វិស័យ កែច្នៃ-ផលិតកម្ម និងកសិកម្ម ជាដើម។ ទន្ទឹមនឹងនោះ ជំរុញការដើរកំសាន្ត ការជួប ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការទទួលកម្មសិក្សាការី ពលករ វៀតណាមទៅធ្វើការនៅខេត្តផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួល សម្រាប់អាជីវកម្មនៃខេត្ត Tochigi ធ្វើការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យ នៅវៀតណាម ជាពិសេសគឺការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជម្ងឺ កូវីដ-១៩។
រីឯខ្លួនវិញ លោកអភិបាល Fukuda បានបញ្ជាក់ថា ខេត្ត Tochigi មានបំណង ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ជាច្រើនរបស់វៀតណាម ហើយចង់ទទួល បានច្រើនថែមទៀតនូវពលករដោយមានគុណភាពខ្ពស់ និងកម្មសិក្សាការីជំនាញ របស់វៀតណាម មកធ្វើការនៅខេត្ត។
បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi ជប៉ុន - ảnh 2ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi។ (រូបថត៖ VOV)
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញ ចូលរួមជាសក្ខីភាពពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ