បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃប្រទេស កាណាដា អូស្ត្រាលី សិង្ហបុរី និងមន្ត្រីជាន់ខ្ពស់កម្ពុជា។

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau  (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ភាគីទាំងពីរបានឯកភាពថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ   អប់រំ - បណ្តុះបណ្តាលមក នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ; សន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខតាមអ៊ីនធឺណិត...។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យកាណាដាជួយឧបត្ថម្ភវៀតណាមលើវិស័យថាមពល ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង; ចែករំលែកបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អភិបាលកិច្ច ជាពិសេស បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; អះអាងស្វាគមន៍អង្គភាពអាជីវកម្មកាណាដាមកបណ្តាក់ទុននៅវៀតណាម; ជូនពរកាណាដាបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ វៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានស្នើឱ្យរដ្ឋាភិបាលកាណាដាយ កចិត្តទុកដាក់លើប្រជាជនវៀតណាមជាង ២៤០.០០០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកាណាដា។

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា - ảnh 2លោក នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបជាមួយសមភាគីអូស្ត្រាលី លោក Anthony Albanese លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់វៀតណាមក្នុងតំបន់ ដោយស្នើឱ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយនៅចំពោះមុខគឺត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអូស្ត្រាលីដើម្បី បើកទូលាយទីផ្សារសម្រាប់ការនាំចេញរបស់ប្រទេសទាំងពីរ ជាពិសេសផលិតផលកសិកម្ម; លើកកម្ពស់គំនិតផ្តួចផ្តើមសម្រាប់ការផ្លាស់ប្តូរថាម ពល ការផ្លាស់ប្តូរឌីជីថល និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នាំកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិកាន់តែស៊ីជម្រៅ។

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា - ảnh 3លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ Duong Giang/TTXVN)

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ ភាគីទាំងពីរបានឯកភាពនាពេលខាងមុខ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល បរិស្ថាន និងថាមពល; ដឹកនាំក្រសួង និងសាខាពាក់ព័ន្ធ ដើម្បីសិក្សា និងកសាងក្របខ័ណ្ឌនៃ "ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតង" រវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៣។ ដោយវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងការរួមចំណែកជាក់ស្តែងរបស់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) សម្រាប់ការអភិវឌ្ឍរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិង្ហបុរីពង្រីកនូវគំរូ VSIP; ហើយសង្ឈឹមថា អាជីវកម្មសិង្ហបុរីនឹងរួមបញ្ចូលបច្ចេកវិទ្យា ៤.០ ភាពបៃតង និងនិរន្តរភាពក្នុងគម្រោង វិនិយោគនៅវៀតណាមនាពេលខាងមុខ។

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា - ảnh 4លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  (រូបថត៖ Vu Khuyen)

ក្នុងពិធីទទួលជួបជាមួយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់ឲ្យនាយឧត្តមសេនីយ៍ ក្នុងនាមជាប្រធានការងារយុវជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP), នឹងបន្តយកចិត្តទុកដាក់ក្នុងការដឹកនាំ និងពង្រឹងការផ្លាស់ប្តូរ និងការតភ្ជាប់រវាងជំនាន់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជាលើកនេះ បានរួមចំណែកពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកទីផ្សារនាំចេញ;សម្របសម្រួលដើម្បីពង្រឹងសាមគ្គីភាព និងតួនាទីរបស់អាស៊ាននៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ