បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង Gambia លើគ្រប់វិស័យ

(VOVWORLD) -លោក Pham Quoc Tru បានអះអាងថាវៀតណាមជានិច្ចកាលគោរព នឹងមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Gambia ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និង ពាណិជ្ជកម្ម។ 
បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង  Gambia លើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនូប (រូបថត៖ vnanet.vn) 

នាថ្ងៃទី ១៦ ខែមេសា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅ Gambia លោក Pham Quoc Tru បានជូនសារតាំងឡើងប្រធានាធិបតី Gambia លោក Adama Barrow ។ ក្រោយពីពិធីប្រគល់សារតាំងនោះ លោក ប្រធានាធិបតី លោក Adama Barrow រួមជាមួយមន្ត្រី Gambia មួយចំនួនបានទទួលជួបលោក Pham Quoc Tru។

នៅក្នុងជំនួបនេះ លោក Pham Quoc Tru បានអះអាងថាវៀតណាមជានិច្ចកាលគោរព នឹងមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ Gambia ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជា៖ កសិកម្ម សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ និង ពាណិជ្ជកម្ម។ លោកក៏បានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប ប្រធានាធិបតី Gambia លោក Adama Barrow បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម។ លោកបានសម្តែងគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យមួយចំនួនដូចជា៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល និងការបណ្ដុះបណ្ដាល។ លោកបានសង្កត់ធ្ងន់ថា Gambia មានគោលបំណងចង់រៀនសូត្របទពិសោធន៍របស់វៀតណាម ក៏ដូចជា ទទួលស្វាគមន៍វិនិយោគិន និងសហគ្រាសវៀតណាមមកធ្វើអាជីវកម្មនៅ Gambia ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ