បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កូរ៉េខាងត្បូង និងវៀតណាម-ជប៉ុនលើវិស័យវេជ្ជសាស្ត្រ

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែសីហា នៅទីស្តីការក្រសួងសុខាភិបាល លោកស្រី Dao Hong Lan រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល វៀតណាម បានទទួលជួបលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម; ទទួលជួបលោក Yamada Takio ឯកអគ្គរាជទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Park Noh Wan លោកស្រី រដ្ឋមន្ត្រីស្តីទី Dao Hong Lan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ខាងត្បូងដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឆ្លៀតឱកាសនេះ តាមរយៈលោកឯកអគ្គរដ្ឋទូត ក្រសួងសុខាភិបាលបានអំពាវនាវឱ្យ កូរ៉េខាងត្បូង វិនិយោគកាន់តែខ្លាំងក្លាចូលមក វៀតណាមក្នុងវិស័យឱសថ សម្ភារៈ បរិក្ខារពេទ្យ ការសាងសង់មូលដ្ឋានពិនិត្យ និងព្យាបាលជំងឺ; ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយបច្ចេកទេសដល់វៀតណាមក្នុងវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ដូចជាការគ្រប់គ្រងមន្ទីរពេទ្យ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យសុខាភិបាល ការធានារ៉ាប់រងសុខភាព ឱសថបុរាណ ការធ្វើរោគវិនិឆ្ឆ័យ ពិនិត្យនិងព្យាបាលជំងឺមហារីក ការវះកាត់កែសម្ផស្ស ជាដើម។
ទទួលជួបជាមួយលោក Yamada Takio ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀត ណាម និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោកស្រីរដ្ឋមន្ត្រីស្តីទី Dao Hong Lan បានសម្ដែងបំណងថា ជប៉ុននឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភវិស័យ សុខាភិបាលវៀតណាមក្នុងការ ផ្តល់វ៉ាក់សាំង បរិក្ខារពេទ្យ ហើយបង្កើតកម្មវិធី និង គម្រោងជាក់លាក់ជាច្រើនក្នុងវិស័យសុខាភិបាលបង្ការជំងឺ។ លោកស្រី Dao Hong Lan សង្ឃឹមថា នាពេលខាងមុខ នឹងមានក្រុមអ្នកជំនាញវៀតណាមជាច្រើន ទៅកាន់ ប្រទេសជប៉ុន ដើម្បីសិក្សាបទពិសោធន៍ ហើយវៀតណាមនឹងទទួលស្វាគមន៍ក្រុមអ្នក ជំនាញជប៉ុនជាច្រើនមកកាន់វៀតណាម ដើម្បីធ្វើការ ចែករំលែកបទពិសោធន៍ និង ផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម ជាពិសេសក្នុងវិស័យដែលទាមទារកម្រិតជំនាញ បច្ចេកទេសខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ