បង្កើនចំណងសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ

                                          
បង្កើនចំណងសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ - ảnh 1
ប្រទេសទាំង២វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការល់គ្រប់វិស័យ(រូបថតVOV)


(VOVworld) – នារសៀលថ្ងៃទី ២៥ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់បានវិលត្រឡប់មកប្រទេស
វៀតណាមវិញបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ។ ដំណើរ
ទស្សនកិច្ចលើកនេះបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តនៃប្រទេសទាំង ២
គឺរួម ជាមួយគ្នារបក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពស្មោះត្រង់រវាងប្រទេសទាំង
២ ជារៀងរហូត។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពជំរុញខ្លាំង
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខព្រំដែនបង្កើនចំណងសាមគ្គី
ភាព ពិសេស កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ វៀតណាម-ឡាវ។

  នាប៉ុន្មានថ្ងៃកន្លងទៅ នៅទំព័រទី១ នៃកាសែតធំៗរបស់ឡាវ សុទ្ធតែ​ជូនដំណឹង
ជាច្រើន អំពីដំណើបំពេញទស្សនកិច្ចនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang និងលោកជំទាវ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥មិនា។​ទីភ្នាក់ងារសារ
ព័ត៍មានឡាវ (KPL) បានសរសេរថា៖ ថ្នាក់ដឹកនាំឡាវគ្រប់រូបសុទ្ធ​តែ​សោមនស្ស
រីករាយ និងវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅឡាវ របស់​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ហើយអះអាងថា​៖ ដំណើរទស្សនកិច្ច​លើក
នេះ បានរួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនង​មិត្តភាពប្រពៃណី ចំណង​
សាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ រវាងបក្សទាំងពីរ
 ​រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវនិងវៀតណាម។ ពិសេស នៅទំព័
ដើម ​កាសែតប្រជាជនឡាវ បានសរសេរថា៖ បណ្ដាថ្នាក់ដឹកនាំឡាវ បានសម្ដែង
នូវ​ក្តីសប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះថាលទ្ធផលនៃដំណើរទស្សនកិច្ចលើក
នេះរបស់​ប្រធានរដ្ឋវៀតណាម បានរួមចំណែកសំខាន់ចំពោះការអភិវឌ្ឍន៍ទំនាក់
ទំនងឡាវ-វៀតណាម។ កាសែតនានាសុទ្ធតែ​ស្ងើចសរសើរទំនាក់ទំនងពិសេស ​
កម្រមាន​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវនិងវៀត
ណាមផងដែរ។ព្រឹកថ្ងៃទី២៥មិនាលោកTruong Tan Sangបានមានជំនួបប្រាស្រ័យ
ជាមួយលោកPhankham Viphavanh រដ្ឋមន្រ្តីក្រសួងអប់រំកីឡានិងជាប្រធានសមាគម
មិត្តភាពឡាវវៀតណាម។លោកTruong Tan Sangបានវាយតំលៃខ្ពស់ចំពោះការរួម
វិភាគទាននៃសមាគមមិត្តភាពឡាវវៀតណាមក្នុងការបង្កើនចំណេះដឹងរវាងប្រជាជន
នៃប្រទេសទាំង២ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណងសាមគ្គីភាព
ពិសេសនិចកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២ដើម្បីផលប្រយោធ
ន៍របស់ប្រជាជននៃប្រទេសទាំង២​ក៍ដូចជាសន្តិភាពកិច្ចសហប្រតិបត្តិការណ៍និងការ
អភិវឌ្ឍន៍នៅអាស៊ីអគ្នេយ៍និងនៅលើសកលលោក៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ