បង្កើនទំហំទឹកប្រាក់នៃការនាំចេញជលផលឡើង១៨%

(VOVWORLD) - នាព្រឹកថ្ងៃទី៥ មេសា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំសន្និសីទស្ដីពីដំណោះស្រាយ ក្នុងការនេសាទ រក្សា កែច្នៃនិងលក់ផលិតផលជលផល។ 
បង្កើនទំហំទឹកប្រាក់នៃការនាំចេញជលផលឡើង១៨% - ảnh 1


តាមនោះ ក្នុងឆ្នាំ ២០១៨ ផ្នែកជលផលវៀតណាមនឹងរក្សាទិន្នផលនេសាទចំនួន៣,៣លាន តោន ប៉ុន្តែនឹងទប់ស្កាត់ការខូចខាតក្រោយពីនេសាទដើម្បីលើកកំពស់ប្រសិទ្ធភាព។

        ក្នុងឆ្នាំ២០១៧ ការនេសាទជលផលក្នុងទូទាំងប្រទេសទទួលបានទិន្នផលជាង៣,៤លានតោន កើន៥,៧%បើប្រៀបនឹងផែនការគម្រោង។ វៀតណាមនាបច្ចុប្បន្នមាននាវា នេសាទជិត១១០ពាន់គ្រឿង ក្នុងនោះមាននាវា១ហ្មឺនគ្រឿងដែលអាចធ្វើការ នេសាទនៅនាយសមុទ្រ។ ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបន្តជួយ ឧបត្ថម្ភប្រជាអ្នកនេសាទ ក៏ដូចជាសហគ្រាស សំដៅហ៊ានវិនិយោគ លើកកម្រិត ឧបករណ៍និងមធ្យោបាយ អនុវត្តន៍បច្ចេកវិទ្យាក្នុងការនេសាទ កែច្នៃ រក្សាផលិត ផលលើនាវា ដើម្បីលើកកំពស់គុណភាពផលិតផល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ