បង្កលក្ខណៈសំរាប់ជនពិការពង្រីកសិទ្ធិរបស់ខ្លួន

បង្កលក្ខណៈសំរាប់ជនពិការពង្រីកសិទ្ធិរបស់ខ្លួន - ảnh 1
ពលករជាជនពិការត្រូវបានបង្កលក្ខណៈងាយស្រួល

(VOVworld) - ក្នុងឆ្នាំ២០១៦ គណៈកម្មាធិការជាតិអំពីជនពិការវៀតណាមនឹងលើក
កំពស់គុណភាពនៃកម្មវិធីធ្វើសកម្មភាព សំដៅបង្កលក្ខណៈដើម្បីជនពិការពង្រីក
បាននូវសិទ្ធិរបស់ខ្លួន។ក្រោយពីពេលច្បាប់ជនពិការត្រូវបានចេញផ្សាយមក ប្រព័ន្ធ
ច្បាប់ គោលនយោបាយស្ដីអំពីជនពិការគឺគ្រប់គ្រាន់និងឯកភាព។ការរៀបចំអនុ
វត្តន៍គោលនយោបាយច្បាប់ស្ដីអំពីជនពិការបានបង្កើតឡើងការផ្លាស់ប្ដូរយ៉ាង
សកម្មចំពោះជីវភាពរស់នៅរបស់ជនពិការ។អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិ
ការនិងសង្គមកិច្ចវៀតណាម និងជាអនុប្រធានគណៈកម្មាធិការជាតិអំពីជនពិការ
លោក Nguyen Trong Dam បានចាត់ទុកថា៖
“អាទិភាពចម្បងគឺយើងត្រូវត្រួតពិនិត្យនិងកែប្រែឡើងវិញនូវប្រព័ន្ធគោលនយោ
បាយឲ្យសមស្របនឹងអនុសញ្ញាអន្តរជាតិស្ដីអំពីជនពិការដែលវៀតណាមជា
សមាជិក។ព្រមទាំងដោះស្រាយបញ្ហាអំពីការទាក់ទងសំរាប់ជនពិការដូចជាទាក់
ទងជាមួយចរាចរណ៍ ព័ត៌មាន និងលំនៅដ្ឋានត្រូវតែដោះស្រាយឲ្យបានឆាប់
រហ័សដើម្បីបង្កលក្ខណៈសំរាប់ជនពិការអាចធ្វើដំណើរ និងធ្វើសមាហរណ
កម្ម។បន្តទៅទៀតគឺត្រូវជំរុញខ្លាំងកម្មវិធីជួយឧបត្ថម្ភអំពីការរៀនអក្សរនិង
បណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វែងរកការងារធ្វើសំរាប់ជនពិការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ