បង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លង​មេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមករា សាស្ត្រាចារ្យរង លោកបណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានគ្រប់គ្រងពិនិត្យនិងព្យាបាល (ក្រសួងសុខាភិបាល) បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីស្តីពីការបង្ការទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (nCoV)។
បង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លង​មេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា - ảnh 1 បង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (រូបថត៖ thanhnien.vn)

នារសៀលថ្ងៃទី ៣០ ខែមករា សាស្ត្រាចារ្យរង លោកបណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានគ្រប់គ្រងពិនិត្យនិងព្យាបាល (ក្រសួងសុខាភិបាល) បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីស្តីពីការបង្ការទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (nCoV) ក្រសួងសុខាភិបាលបានបង្តើតក្រុមការងារចល័តប្រតិកម្មរហ័សចំនួន ៤៥ ដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្លូវដង្ហើមដោយវីរុសកូរ៉ូណា (ហៅកាត់ថា ក្រុមការងារចល័ត)។

បណ្ដាក្រុមការងារចល័តមានភេរកិច្ចជាប្រចាំត្រៀមខ្លួនជាស្រេចប្រតិកម្មយ៉ាងឆាប់រហ័សនិងផ្តល់ជំនួយខាងជំនាញដល់មន្ទីរពេទ្យព្យាបាល ថែទាំងនិងគ្រប់គ្រងការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា នៅពេលដែលមានតម្រូវការ ហើយអនុវត្តតាមបទបញ្ជារបស់ក្រសួងសុខាភិបាលនិងគណៈចង្អុលការជាតិការបង្ការទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ